header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តហាយប៊្រីតមួយគ្រឿង បើកលឿនពេក ជ្រុលចង្កូតទៅបុករថយន្តកូឡាមួយគ្រឿង រងការខូចខាតយ៉ាងដំណំ ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្តាលឲ្យអ្នកជិះម៉ូតូ៣នាក់ របួសធ្ងន់ស្រាល កាលពីវេលាម៉ោង៣នឹង៤៥នាទីរសៀល ថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលោកណាង តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

មន្រ្តីនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា រថយន្តបង្កម៉ាក់ហាយប៊្រីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-9836 មានឈ្មោះ ង៉ែត សុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ មានទីលំនៅបច្ចុប្បន្នភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បើកបរក្នុងទិសដៅពីលិចទៅកើត។

ចំណែករថយន្តរងគ្រោះ ម៉ាកកូរ៉ូឡា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F-9386 ឈ្មោះសល់ ហ្វាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិច្រាយ មុខរបរ មន្ត្រីនគរបាល មានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ រថយន្តរងការខូចខាតមួយចំង្ហៀងខាងឆ្វេងយ៉ាងដំណំ។

រីឯជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD -8640 បើកបរដោយឈ្មោះ សូត ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសស្រាល។ អ្នករួមដំណើរឈ្មោះ ណម ម៉េង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នជាមួយអ្នកបើកបរម៉ូតូខាងលើរងរបួសធ្ងន់។ និងឈ្មោះ សុន ពិសាល ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

មន្រ្តីនគរបាលស្រុកអូរយ៉ាដាវ បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តបង្កម៉ាកហាយប៊្រីត បើករេចង្កូតចូលមកលើអទិភាពរបស់រថយន្តកូឡា និងម៉ូតូ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។

បច្ចុប្បន្ន វត្ថុតាងទាំង៣គ្រឿង ត្រូវកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃរឹបអូសយកមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post