header ads

Sponsor

រិទ្ធី

លោក សម រង្ស៊ី ត្រូវបានសន្និសីទពិភពលោករបស់គណបក្សសង្គ្រោះជាតិដែលបានរៀបចំនៅទីក្រុងអាត្លង់តា រដ្ឋចរចា សហរដ្ឋអាមេរិក កាលពីថ្ងៃ​ទី​១-២ ​ខែធ្នូ​ ឆ្នាំ២០១៨​ តែងតាំងជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ។ ​ សន្និសីទពិភពលោកនេះអះអាងស្រប​តាម​តម្រូវ​ការ​ចាំបាច់​ ​ដើម្បី​សង្គ្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ សង្គ្រោះជាតិ​ខ្មែរ​យើង​ ជាពិសេស​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ដោះលែង​ លោក​ប្រធាន​ កឹម​ សុខា​ ឲ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើង​វិញ​ ។

លោក សម រង្ស៊ី ក៏បានប្រកាសទទួលយកឋាន:ជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិផងដែរ ដើម្បីមកដឹកនាំវិញក្នុងពេលដែលលោកកឹម សុខានៅជាប់ឃុំឃាំងក្នុងគេហដ្ឋាន។ ប៉ុន្តែ តួនាទីប្រធានស្តីទីនេះ ត្រូវចប់ដោយស្វ័យប្រវត្តិ ពេលលោក កឹម សុខា ត្រូវបាន ដោះលែង និង លើកលែងរាល់ការចោទប្រកាន់ ដើម្បីឲ្យលោកមានសេរីភាពពេញលេញវិញ។

សហមេធាវីការពារក្តីឱ្យលោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍ថាលោក កឹម​ សុខា មិនបានដឹងឮ និងទទួលស្គាល់ គាំទ្រ សន្និសីទពិភពលោករៀបចំនៅទីក្រុងអាត្លង់តា រដ្ឋចរចា សហរដ្ឋអាមេរិកនោះឡើយ។

នេះជាការសម្រេចមួយដែលទំនងជានឹងធ្វើឱ្យក្រុមអ្នកគាំទ្រលោកកឹម សុខាមិនគាំទ្រពីព្រោះពួកគេបានប្រកាសមិនទទួលស្គាល់សន្និសីទនេះទេ។

លោក មុត ចាន់ថា អតីតមន្ត្រីខុទ្ទកាល័យលោក កឹម សុខា បានបញ្ជាក់ថាការសម្រេចរបស់អ្វីដែលហៅថាសន្និសីទពិភព នៅថ្ងៃទី០២ ធ្នូ នៅអត្លង់តា សហរដ្ឋអាមេរិក ដែលអញ្ជើញលោក សម រង្ស៉ី មកដឹកនាំជាប្រធានស្តីទី ផ្ទុយពីលក្ខន្តិកៈរបស់គណបក្ស និងមិនអាចយកការបានជាដាច់ខាត ដោយហេតុថា៖ ទី១ អ្នកចូលរួមធ្វើសេចក្តីសម្រេចក្នុងសន្និសីទនោះមិនមាននីតិសម្បទាដែលមានសិទ្ធិស្នើឬជ្រើសតាំងប្រធានស្តីទីគណបក្ស ស្របតាមលក្ខន្តិកៈគណបក្សនោះទេ។

ទី២ យោងតាមលក្ខន្តិកៈ អាចធ្វើជាប្រធានស្តីទីណបក្សបាន លុះត្រាតែអវត្តមានប្រធាន ដែលត្រូវផ្ទេរសិទ្ធិឲ្យទៅអនុប្រធានមួយរូបដែលមានអាយុច្រើនជាងគេ (ប្រការ ៤៥ថ្មី នៃលក្ខន្តិកៈ)។ មិនអាចយកអ្នកដទៃណាដែលសមាជគណបក្សមិនបានជ្រើសតាំងជាអនុប្រធានហើយនោះ មកធ្វើជាប្រធានស្តីទីបានឡើយ។ និងទី៣ ចំពោះសេចក្តីសម្រេច ឬសំណើណាមួយរបស់សន្និសីទនេះ គឺគ្រាន់តែជាមតិរបស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ដែលមិនអាចចាប់បង្ខំឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍ យកមកពិនិត្យ និងឆ្លើយតបឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post