header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ជនប្រុសស្រីវ័យចំណាស់មួយគូ រួមនឹងថ្នាំញៀនចំនួន២០កញ្ចប់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានពន្លាតដែនដី សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល ធ្វើការឃាត់ខ្លួនបាន​ កាលពីវេលាម៉ោង១៖៤០នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យទី​១/ឈ្មោះ ភោគ ម៉ាប់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ២/ឈ្មោះ ថៃ យ៉ាន ភេទស្រី  អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមពណ៌សសង្ស័យជាគ្រឿង ញៀនចំនួន២០កញ្ចប់(២កញ្ចប់ធំ), ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១២គ្រាប់ សម្ភារៈសម្រាប់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន​មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់បណ្តោះ អាសន្ននៅអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post