header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ រថយន្ត​ដឹកឈើ​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃប្រទេសម្នាក់​ ត្រូវបាន​​សមត្ថកិច្ច​ឃាត់​បានមួយចំអិន​កំពិស​ ក៏​ដោះលែង​វិញ​បាត់​ស្រមោល​ ក្រោយ​ពី​មាន​ការ​អន្តរាគមន៍​ ដល់​ខណ្ឌរដ្ឋបាលព្រៃឈើ​។

ករណី​នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០១៨​ នេះ នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ​ខេត្តមណ្ឌលគិរី។

តាមប្រភពព័ត៌មាន បាន​ឲ្យដឹងថា រថយន្តសាំងយ៉ុងខាងលើ​ បានដឹកឈើប្រភេទ​ប្រណី​ត​ពេញ​ប្រៀប ​ចេញ​ពីទីរួម​ខេត្តមណ្ឌលគិរី ​មក​ដល់​ចំណុច​ខាងលើ​ ត្រូវបាន​មន្ត្រីរដ្ឋបាលព្រៃឈើ​ ឃាត់​ធ្វើការ​ត្រួតពិនិត្យ ​ហើយ​បន្ទាប់ពី​សួរនាំ ​អ្នក​បើកបរ​រថយន្តដឹក​ឈើ ​បានប្រាប់ថា​ ឈើ ដែលខ្លួន​ដឹក​នេះ ​​ជា​របស់​មន្ត្រីអាវុធហត្ថ​លើផ្ទៃប្រទេសម្នាក់ ​ពាក់ផ្កាយ២​ ឈ្មោះ ធឿន​។

ប្រភព បានបន្តទៀតថា ​ក្រោយពីសួរនាំអ្នកបើកបរ​រថយន្តរួច ក៏មានការ​អន្តរាគមន៍​ខ្វាត់ខ្វែង​ មួយ​សន្ទុះ​ ក្រោយ​មកក៏សមត្ថកិច្ច​ដោះលែងបាត់ស្រមោល។

ដោយឡែក​នាយ​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ ខេត្តមណ្ឌលគិរី ​បានឲ្យដឹងថា​ កំពុង​ឲ្យ​មន្ត្រី​ជំនាញ​នាំយករថយន្ត​ដឹកឈើ​ទៅ​រក្សាទុក​នៅកន្លែង។​ ប៉ុន្តែ​ជាក់ស្ដែង​ រថយន្តដឹកឈើខាងលើនេះ​ ត្រូវបានដោះលែងបាត់​ទៅហើយ ។ នេះបើតាមការអះអាងរបស់មន្ត្រីតូចតាច​នៅមូលដ្ឋាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post