header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គម្រោងអភិវឌ្ឍធំៗរបស់ចិន អាចប្រែក្លាយខេត្តកោះកុង ជាតំបន់អភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងដូចជា គម្រោងទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរដែលប្រមូលផ្តុំចម្រុះ ទៅដោយប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធជាដើម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ខេត្តកោះកុង ជាតំបន់ដែលមានសក្តានុពលខ្លាំង ទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្មដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេស មានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយ ក្នុងការនាំទំនិញចេញចូលផងដែរ។ ដូច្នេះ អ្នកវិនិយោគិនចិន បានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍន៍ធំៗ នៅខេត្តកោះកុង។

សម្ដេចតេជោ មានប្រសាសន៍ថា “គម្រោងធំៗរបស់ចិន ដែលអាចប្រែក្លាយខេត្តកោះកុង ទៅជាតំបន់អភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងដូចជាគម្រោងទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរនេះជាដើម ដែលបានប្រមូលផ្តុំចំរុះទៅដោយ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល និងសួនកម្សាន្តខ្នាតអន្តរជាតិ ជាដើម”។

សម្ដេចបន្ដថា គម្រោងក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។ សម្ដេចថា ការសាងសង់សណ្ឋាគារ កាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ នាពេលខាងមុខ។

នាយករដ្ឋមន្ដ្រីបញ្ជាក់ថា ខេត្តកោះកុងកំពុងប្រែក្លាយខ្លួន ជាតំបន់អភិវឌ្ឍមួយ កាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍន៍របស់ចិន។ ជាពិសេសរាជរដ្ឋាភិបាល កំពុងតភ្ជាប់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឲ្យតំបន់នេះ មានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post