header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្ត បានប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះ ការដកហូតទំនិញផ្ទុកសារធាតុគីមីប៉ះពាល់សុខភាព ទំទិញខូចគុណភាព នៅតាមទីផ្សារ ហាង និងផ្ទះលក់ទំនិញទាក់ទង់នឹងចំណីអាហារ នៅក្នុងខេត្តកំពត និងកែប មានការថយចុះទ្វេដង ប៉ុន្តែមន្ត្រីជំនាញនៅតែបន្តវិធានការយ៉ាងតឹងរ៉ឹងក្នុងការអនុវត្តសកម្មភាពទប់ស្តាត់ទំនិញខូចគុណភាពនៅតាមច្រកព្រំដែននាំចូល និងលើទីផ្សានានាបន្ថែមទៀតដើម្បីការពារសុខភាព និងប្រយោជន៍ប្រជាពលរដ្ឋ ។

អនុប្រធានសាខកាំកុងត្រូល ខេត្តកំពត- កែប លោក ពៀរ សារីបានប្រាប់ ក្នុងកិច្ចសម្ភាសកាលពីចុងសប្តាហ៍មុន នៅឯបរិវេណអតីតប្រលានយន្តខេត្តកំពតថា ដោយមានការអញ្ជើញចូលរួមពី លោក ជឹង ផល្លា អភិបាលរងខេត្តកំពត ព្រះរាជអាជ្ញារង សាខាកាំកុងត្រូលបានដុតបំផ្លាញទំនិញខូចគុណភាពសរុបមានចំនួនប្រមាណ៨០០គីឡូក្រាម ស្មើរនឹង១៣២មុខទំនិញ ដែលសាខាបានដកហូតនៅលើទីផ្សារ ម៉ាត និងតាមផ្ទះអាជីវករលក់ឥវ៉ាន់ នានានៅក្នុងខេត្តកំពត - កែប ។

លោកបានបន្តថា ក្រោមកការខិតរបស់មន្ត្រីសាខាកាំកុងត្រូល សហការជាមួយនឹងមន្ត្រីមន្ទីរពាណិជ្ជកម្ម ខេត្ត ក្នុងការចុះត្រួតពិនិត្យ និងបញ្ជ្រាបសារអប់រំដល់ប្រជាពលរដ្ឋ ពិសេសអាជិវករតាមផ្សារ និងតាមគេហដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋទិញទំនិញទៅប្រើប្រាស់ និងបរិភោគ យល់ដឹងច្រើន អំពីទំនិញគ្មានគុណភាព ទំនិញផ្ទុកសារធាតុគីមីប៉ះពាល់សុខភាព និងទំនិញផុតកាលបរិច្ឆេតប្រើប្រាស់ជាដើម ។ ជាក់ស្តែងទំនិញដែលដកហូតបានសម្រាប់ឆ្នាំ ២០១៨ នេះ បានត្រឹម៨០០គឺឡូក្រាមតែប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំ២០១៧ ទំនិញខូចគុណភាពមានដល់ទៅប្រមាណជាងជិតពីរតោន បានន័យថា មានចំនួនថយចុះទ្វេដង បើប្រៀបធៀបនឹងឆ្នាំមុន នេះក៏ដោយសារការស្វែងយល់របស់អាជីវករ និងពលរដ្ឋដែលទិញទំនិញប្រើប្រាស់មានភាបល្អប្រសើលើបញ្ហាចំណីអាហារនេះ ។

បើទោះជាយ៉ាងនេះក៏ដោយ សាខាកាំកុងត្រួលខេត្តកំពត កែប នៅឆ្នាំ២០១៩ នឹងមានផែនការទប់ស្តាត់តាមមាត់ច្រក ឲ្យរិតតែតឹងរ៉ឹងជាងមុន ក្នុងនោះនៅប៉ុស្តិ៍ទាន់ហន់មានឡាបូដែលជិតធ្វើហើយ សម្រាប់ត្រូតពិនិត្យនិងធ្វើតេស្តទំនិញនាំចូលនៅទីនោះបានតែម្តង ។ ក្រៅពីនោះក៏មានផែនការចុះពន្យល់តាមសាលារៀន តាមផ្សារ ហាង និងកន្លែងលក់ទំនិញនានា បន្តែមទៀត ។

ក្នុងនាមលោក តំណាងឲ្យលោកប្រធានសាខា ក៏ដូចជាលោកអគ្គនាយក និងលោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់អាជីវករ នៅក្នុងខេត្តកំពត និងកែប រួមទាំងមន្ត្រីជុំវិញខេត្ត និងប្រជាពលរដ្ឋដែលបានជួយសហការ ហើយសូមឲ្យពួកគាត់បន្តការសហការបន្ថែមទៀត ហើយព្យាយាមស្វែងយល់ នូវអ្វីដែលមានបញ្ហាប៉ះពាល់ទៅលើផ្នែកចំណីអាហារ ព្រោះវាអាចបណ្តាលឲ្យ ខាត់បង់ទ្រព្យសម្បត្តិ ពេលវេលា ខូចសុខភាព និងអាចបង្កឲ្យប៉ះពាល់ដល់អាយុជីវិតថែមទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post