header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ជនជាតិ​ចិន​ពីរ​នាក់​ជិះ​ម៉ូតូ​ចូល​ចាក់​សាំង​ស្ងាត់​គំរាមយក លុយ​អស់​ជាង​១​លាន​រៀល ​រួច​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​នៅ​ស្រុក​ចន្ទ្រា​ ដែល​ហេតុការណ៍​ខាងលើនេះ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៨​​។​

បើតាម​សម្តី​របស់ ម្ចាស់កា​រ៉ា​ស់​សាំង ឈ្មោះ អង សុជា អាយុ​៣៨ រស់នៅ​នៅ​ភូមិ​ពោធិ៍ ឃុំ​មេ​.​ស​.​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៌មាន​ឲ្យដឹងថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ជនជាតិ​ចិន​ពីរ​នាក់ ជិះ​ម៉ូតូ មកចាក់​សាំង ១​ដុល្លារ ហើយ​បាន​ហុច​លុយ​ក្រដាស់​៥០​ដុល្លារ ហើយ​ពេល​រូបគាត់​ដកយក​កាបូប អាប់​លុយ​៤៩​ដុល្លារ​ឲ្យ​វិញ វា​គ្រវីក្បាល ថា យកលុយ​រៀលៗ ដល់ពេល​គាត់​បើក​កាបូប ដកយក​លុយ​រៀល ស្រាប់តែ​ជនជាតិ​នោះ​ដណ្តើម​យកលុយ រួច​ជិះ​ម៉ូតូ​គេចខ្លួន​តែម្តងទៅ​។ ​លោក អង សុ​ផា ជា​ម្ចាស់ កា​រ៉ា​ស់​សាំង ដេប៉ូ​សាំង​តេ​លា អង សុជា​ពោធិ៍ បន្តថា ជនជាតិ​ចិន​ដែល​ដណ្តើម​យកលុយ​ពី​គាត់ ដោយសារ​ពេល​កើតហេតុ​នោះ​ស្ងាត់​ពេក​មានតែ​គាត់​ម្នាក់ឯង ឪពុក និង​ប្រពន្ធ​មិន​នៅ ហើយ​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក ខ​ណៈ​ដែល​បែប​ឃើញ​ឪ​កាស​ល្អ​ស្ងាត់​បែបនេះ ទើប ជនជាតិ​ចិន​ទាំងពីរ​នាក់​ធ្វើ​សកម្មភាព​ដណ្តើម​យកលុយ រួច​បើក​ម៉ូតូ​គេចខ្លួន​។ ពួកគេ​ដណ្តើម យកលុយ​អស់ ១​លាន ១​សែន​២​ម៉ឺ​ន​រៀល ។​

ប្រជាពលរដ្ឋ​បន្តថា សកម្មភាព​របៀបនេះ​បាន​កើតឡើង​ញឹកញាប់​ហើយ ពិសេស ផ្លូវ​ឆ្លងកាត់​ពី​ក្រុង​បាវិត ទៅ មក ច្រកព្រំដែន​សំរោង ស្រុក​ចន្ទ្រា ចន្លោះ តំបន់​កាស៊ីណូ ទាំង​​ពីរ ហើយ​ជូន​កាល​ជនជាតិ​ចិន​ទាំងនោះ​លេងល្បែង​ចាញ់ ក៍​ហ៊ាន​ប្រព្រឹត្ត​បទ​ល្មើស​​​តែម្តង ហើយ​ករណី​ខាងលើ សង្ឃឹមថា សមត្ថកិច្ច​ជួយ​តាម​រក​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post