header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ កម្មករកម្មការីនីប្រមាណជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់គ្នា ខណៈកំពុងបំពេញការងារ ដោយមិនដឹងមូលហេតុ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤និង៥០នាទី រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចរោងចក្រយីហោ VENTURA ក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់ឈ្មោះ រ៉ា ស្រីធា ភេទស្រី អាយុ២៦ឆ្នាំ ជាកម្មការិនីបម្រើការងារក្នុងរោងចក្រខាងលើ បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គឺក្រុមកម្មករ កម្មារិនីរោងចក្រខាងលើនៅក្នុងអគារC កំពុងតែធ្វើការ ស្រាប់តែមានទឹកមុខស្លេកស្លាំងរួចហើយ ក៏បានដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់កម្មករអគារ(៣) និងអគារផ្សេងទៀត ក៏ដួលសន្លប់បន្តគ្នាផងដែរជាង១០០នាក់ ។

ប្រភពពីស្ត្រីដដែលបានបន្តថា កម្មករដែលដួលសន្លប់មានរហូតដល់ទៅជាង១០០នាក់ ហើយត្រូវបានម្ចាស់ក្រុមហ៊ុនហៅរថយន្តដឹកយកសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី និងរថយន្តរបស់ក្រុមហ៊ុនដឹកយកទៅព្យាបាលភ្លាមៗតែម្តង ។ រហូតមកដល់ពេលព្រលប់ថ្ងៃដដែលនេះ មិនទាន់ដឹងថា ក្រុមកម្មកររងគ្រោះយ៉ាងណានោះទេ ដោយសារតែខាងក្រុមហ៊ុនព្យាយាមលាក់បាំងរឿងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post