header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ នឹងបណ្ដេញជនជាតិថៃ ចំនួន ២៦នាក់ ក្នុងនោះស្រី ៩នាក់ ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP) ទៅកាន់ប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមានការចូលរួមសហការជាមួយភាគីនគរបាលប្រទេសថៃចាំទទួលយក ការបណ្ដេញនេះ អនុវត្តតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៧ និង២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនជាតិថៃខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបង្ក្រាបបាន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយកាត់ទោសដាក់ពន្ធនាគារចំនួន ១០ខែ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post