header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ត្រីងៀតបបែលដែលផ្ទុកសារធាតុគីមីបូរ៉ាក់ខុសច្បាប់ចំនួនជាង៥០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលរិបអូសយកទៅដុតបំផ្លាញចោល បន្ទាប់ពីមន្រ្តីជំនាញបានចុះពិនិត្យទំនិញមួយចំនួននៅក្នុងផ្សារតាកែវ នៅព្រឹកថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨នេះ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែងថា នៅក្នុងការប្រតិបត្តិការចុះផ្សព្វផ្សាយដល់បងប្អូនអាជីវករ ដើម្បីពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ មន្រ្តីកាំកុងត្រូលក៏បានត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ព្រមទាំងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ បង្គារ មឹក ជ្រក់ត្រពាំង សរសៃគុយទាវ សណ្តែកបណ្តុះ ខ្ញីហាន់ ត្រីងៀត ត្រីប្រា បង្អែមលត ក្បាលត្រី បបែលងៀត ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារទាំងអស់នេះ ។ ជាលទ្ធផលនៃការធ្វើតេស្តបឋម បានរកឃើញការដាក់លាយសារធាតុគីមីបូរ៉ាក់លើ បបែលងៀតចំនួន៤៣,៥០គីឡូក្រាម និងក្បាលត្រីប្រាចំនួន១០គីឡូក្រាម ដោយបានរិបអូស និងយកទៅដុតកម្ទេចចោល ។

លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានមានប្រសាសន៍បន្តថា បន្ទាប់ពីរិបអូសងៀតបបែល និងក្បាលត្រីប្រាមានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មន្រ្តីជំនាញកាំកុងត្រូលក៏បានណែនាំដល់បងប្អូនអាជីវករសូមបញ្ឈប់ការលក់ចំណីអាហារណាដែលគ្មានគុណភាព ហួសការបរិច្ឆេទកំណត់ជាពិសេសមានផ្ទុកសារធាតុគីមីខុសច្បាប់ ។

បន្ទាប់ពីចុះពិនិត្យទំនិញ និងចំណីអាហារនៅផ្សារតាកែវរួច មន្ត្រីជំនាញកាំកុងត្រូល ក៏បានបន្តចុះផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅវិទ្យាល័យសុខអានព្រៃសណ្តែក ដោយបានផ្សព្វផ្សាយពីផលប៉ះពាល់លើម្ហូបអាហារ និងបានត្រួតពិនិត្យលើតូបលក់អាហារ នៅក្នុងសាលាចំនួន១៧តូប ព្រមទាំងបានរឹបអូស សាច់គោងៀតកញ្ចប់ហួសកាលបរិច្ឆេទបប្រើប្រាស់ចំនួន២៤កញ្ចប់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post