header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ កម្ពុជា ក្រោយមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រៅពីស្វែងរកសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្លាប់សាធារណៈ រាជរដ្ឋាភិបាលក៏រក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចិរភាព ។ វិនិយោគគិនជិតឆ្ងាយ ក្នុងនិងក្រៅប្រទេសបាននាំគ្នាចូលមកដាក់ទុនវិនិយោគ បង្កឲ្យការអភិវឌ្ឍមានការហក់ឡើងខ្ពស់ និងឆាប់រហ័ស ។ ដោយឡែកក្រុងកំពតដែលជាក្រុងទេសចរទិសនិរតីមានវ័យចំណាស់មួយ បាននឹងកំពុងទាក់ទាញយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបើតាមការលើកឡើងរបស់លោកអភិបាលក្រុងថា សំណង់់ធំៗក្នុងក្រុងកំពតកំពុងបន្តកើនឡើងយ៉ាងគំហុក ។

ក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះ ក្រុងកំពតមានការវិវឌ្ឍន៍គួរឲ្យគាត់សម្គាល់ ដោយសារតែមានការដឹកនាំដ៏ឈ្លាសវៃ និងក្រោមការខិតខំរបស់រដ្ឋបាលខេត្ត ពិសេសលោកភិបាលខេត្ត លោកបានខិត្តខំអភិវឌ្ឍន៍ក្រុងបានល្អស្អាតស្ទើរគ្រប់ទីកន្លែង ច្រកល្ហក ។ ភ្ញៀវជាតិ និងអន្តរជាតិ រាល់ពេលបុណ្យទានម្តងៗបានមកកម្សាន្តនៅក្នុងខេត្តកំពត កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យអ្នកវិនិយោគទាំងជិតទាងឆ្ងាយ ចាប់អារម្មណ៍ និងបាននឹងបន្តនាំគ្នាមកដាក់ទុនវិនិយោគ បង្កើតជាបឹងហ្គាឡូ ផ្ទះសំណាក់ សណ្ឋាគារ និងសំណង់ផ្សេងៗជាច្រើនទៀត ធ្វើឲ្យវិស័យសំណង់ធំៗកើនឡើងគួរឲ្យកត់សម្គាល់ ។ នេះបើតាមការលើកឡើងរបស់ លោក លាង រឿនសុទ្ធី អភិបាលក្រុងកំពតក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ ។

លោកបានបន្តទៀតថា បើយោងតាមរបាយការណ៍បានឲ្យដឹងថា កំណើតការដ្ឋានអគារសំណង់់ធំៗ បានកើនឡើងយ៉ាងខ្លាំង សម្រាប់ឆ្នាំនេះ គិតត្រឹម ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ ក្រុងកំពតមាន១០៥ការដ្ឋាន ខណៈដែលឆ្នាំ២០១៧ មានត្រឹមតែ៦៦ការដ្ឋានប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា សន្ទស្សន៍នៃការកំណើនសំណង់់ធំៗនឹងកាន់តែកើនឡើងថែម ព្រោះខេត្តកំពតមានសក្តានុពលលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍ បង្កើតឲ្យមានកំពង់ផែទេសចរណ៍អន្តរជាតិ និងឆ្នេរខ្សាច់កម្សាន្តរបស់ខេត្តកំពតដែលកំពុងតែសាងសង់ និងគ្រោងឲ្យរួចរាល់នៅមុនថ្ងៃបុណ្យសមុទ្រឆ្នាំ២០១៩ខាងមុខ ។

លោកអភិបាលក្រុងបានគូសបញ្ជាក់ថា ការកើនឡើងនៃចំនួនការដ្ឋានសំណង់់ធំៗទាំងនេះ សបញ្ជាក់ឲ្យឃើញជាកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ ហើយឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ខេត្ត ដើម្បីគៀងគរ ទាក់ទាញវិនិយោគគិន ។ អ្វីដែលលោកអភិបាលចាប់អារម្មណ៍មួយទៀតនោះ គឺការដាក់ចេញនូវយុទ្ធសាស្ត្រ និងទិសដៅរបស់ខេត្ត ដែលជាចំណុចសំខាន់ និងចាប់អារម្មណ៍ពីសំណាក់ អ្នកវិនិយោគ និងមជ្ឈដ្ឋានខាងក្រៅ ។ បើតាមការរំពឹងទុក និងការអនុវត្តន៍ជាក់ស្តែង លោកថា ក្រុងកំពតនឹងមានភាពល្បីល្បាញលេចធ្លោ ក្នុងពេលឆាប់ៗខាងមុខ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post