header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ពស់ថ្លាន់មួយក្បាល បានវាកាត់តាមដងផ្លូវត្រង់ចំណុចផ្លូវកែងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ នៅវេលាម៉ោង៧៖៣៥នាទីយប់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។

បើតាមការឲ្យដឹងពីពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានប្រាប់ថា ពួកគាត់បានឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែលជាង២០គីឡូក្រាម វាចេញពីរបងផ្ទះមួយនៅក្បែរផ្លូវបំរុងឆ្លងផ្លូវ ខណៈពេលនោះក៏មានពលរដ្ឋជាច្រើនជិះម៉ូតូ និងរថយន្តឆ្លងកាត់ ក៏នាំគ្នាផ្អើលឈូឆរ មួយរំពេចនោះក៏មានអ៊ំប្រុសម្នាក់ បានចូលមកចាប់ពស់នោះយកទៅផ្ទះរបស់គាត់ដែលនៅក្បែរកន្លែងឃើញសត្វពស់នោះ។

ពួកគាត់បានលើកឡើងទៀតថា ប្រហែលជាមួយម៉ោងក្រោយមក ក៏ស្រាប់តែឃើញខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដឹកនាំដោយជនបរទេស សហការជាមួយកម្លាំងមន្ត្រីបរិស្ថាន និងកម្លាំងអាវុធហត្ថ បានចុះមកយកសត្វពស់ខាងលើ ដើម្បីយកទៅធ្វើការប្រលែងវិញ។

ប្រភពបន្តថា ក្នុងការចុះមកយកសត្វពស់ខាងលើឃើញថា ពលរដ្ឋដែលចាប់បានសត្វពស់ថ្លាន់នោះ មិនមានការប្រឆាំងតវ៉ាអ្វីនោះទេ ដោយពួកគាត់សុខចិត្តប្រគល់ឲ្យទៅខាងអង្គការដោយភាពរីករាយ ហើយខាងអង្គការក៏បានជូនជា សគុណនូវថវិកាបន្តិចបន្តួចដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្តដល់ពលរដ្ឋដែលបានចូលរួមក្នុងការជួយអភិរក្សសត្វព្រៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post