header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ស្ត្រីម្នាក់​បានបាត់បង់ជីវិត ខណៈត្រូវរថយន្តដឹកស៊ីប្រេងសាំង​ស៊ូគីមិចបើកបុក​ម៉ូតូ​​កាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំនុចមុខពន្ធនាគារ ភូមិភ្នំស្វាយ បឹងកន្សែង ។

ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ (រថយន្តសុីទែនដឹកសាំងសូគីមិច) ស្លាកលេខ ភ្នំពេញ.2137 ចង្កូតស្តាំ ទិសដៅពីកើតទៅលិច រីឯម្ចាស់ម៉ូតឈ្មោះ ម៉េន ម៉ាន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិភ្នំស្វាយ បឹងកន្សែង (ស្លាប់) ម៉ូតូម៉ាក ហុងដាសេរី2017 ពណ៌ខ្មៅ ស្លាកលេខ រតនគិរី 1A.4917 ទិសដៅពីកើតទៅលិច ។

សាកសពត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្តកិច្ចចរាចរណ៍ខេត្ត យកទៅរក្សាទុកនៅស្នងការដើម្បីចាត់ការតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post