header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងស្ទាវជើងកាង និង​ក្រុមអ្នកលេងប្រមាណជាង១០នាក់ ប្រដាប់ដោយចប ប៊ែល ដំបង ត្រូវបានកម្មកររោងចក្រជាង៥០០នាក់ អះជាងថា ថៅកែរោងចក្រ ស៊ី​ ធី ស៉្បាក ជួលមកបង្កហឹង្សាវាយមកលើកម្មករអំឡុងពេលធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ​ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅខាងមុខរោងចក្រ ដេរកាបូប ស៊ី ធី ស៉្បាក ផ្លូវលំ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

តាមសម្ដីកម្មករ បានឲ្យដឹងថា រោងចក្រដេរកាបូបខាងលើ មានកម្មករបម្រើការងារសរុបចំនួនជាង៥០០នាក់ ដោយសារថៅកែក្រុមហ៊ុន មិនបានគោរពលក្ខខណ្ឌការងារ ដែលក្រសួងដាក់ចុះ ទើបនៅព្រឹកថ្ងៃទី១៨ ខែធ្នូ នេះកម្មករទូទាំងរោងចក្រ មិនសុខចិត្ត ប្រមូលផ្តុំគ្នា ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ១២ចំណុច។

កម្មករបន្តទៀតថា ខណៈដែលក្រុមកម្មករ កំពុងធ្វើការតវ៉ា ស្រាប់តែលេខមុខ ក្រុមក្មេងស្ទាវ ជើងកាង សង្ស័យខាងថៅកែរោងចក្រ ជួលមក ប្រដាប់ដោយ ចប ប៊ែល ដំបង ដេញវាយ សំពង មកលើកម្មករ បង្កឲ្យមានអ្នករងរបួស ផ្អើលឆោឡោ ទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ ចុះទៅអន្តរាគមន៍ តែក្រុមក្មេងស្ទាវ ជើងកាងទាំងនោះ នាំគ្នារត់គេចខ្លួនបាត់អស់។

ការតវ៉ា របស់បងប្អូនកម្មកររោងចក្រខាងលើ រហូតមកដល់ល្ងាចថ្ងៃដដែលនេះ មិនទាន់មានដំណោះស្រាយ កម្មករនៅបន្តប្រមូលផ្តុំខាងមុខរោងចក្រដដែល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post