header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកណ្តាល ៖ យុវតី២នាក់នាំគ្នាទិញស្រាបៀរ៤កំប៉ុងទៅផឹកនៅមាត់ទន្លលំហែរ កាយ តែត្រូវជនសង្ស័យ៣នាក់ចាប់រំលោភយុវតីម្នាក់បានសម្រេចម្នាក់ម្តង ។ ក្រោយកើតហេតុនគរបាលល្បាតទៅដល់យុវតីរងគ្រោះប្តឹងនគរបាលរួចនាំទៅចង្អុល បង្ហាញឃាត់ខ្លួនបានទាំង៣នាក់ ចាត់ការតាមផ្លូវច្បាប់ ។ ហេតុការនេះកើតឡើងកាលពីម៉ោងជិត៨យប់ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅគុម្ពោតព្រៃក្បែរមាត់ទន្លេមុខវត្តព្រែកស្ដី ក្នុងភូមិព្រែកស្ដី ឃុំព្រែកស្ដីស្រុកកោះធំ ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងថា យុវតីរងគ្រោះ
ឈ្មោះ ស គ ប ភេទស្រី អាយុ 20 ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាហ៊ីងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមាន៣នាក់ ទី១- ឈ្មោះ លន ហ៊ីម ភេទប្រុសអាយុ 32 ឆ្នាំមានមុខរបរថៅកែមេនដុតខ្មោចរស់នៅភូមិសំចត ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ទី២- ឈ្មោះ ស្រ៊ិន ស្រ៊ ភេទប្រុសអាយុ 18 ឆ្នាំជនជាតិខ្មែរមានមុខរបរជាកម្មករមេនដុតខ្មោចរស់នៅភូមិ ដើមពោធិ៍ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ទី៣- ឈ្មោះ ចក់ ណាក់ ភេទប្រុសអាយុ 20 ឆ្នាំជនជាតិខ្មែរ មានមុខ ជាកម្មករដុតខ្មោចរស់នៅភូមិដើមពោធិ៍ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុម៉ោងប្រហែល៦ល្ងាច ជនរងគ្រោះ និងមិត្តភ័ក្រ្តនាំគ្នាជិះកង់ចេញពីផ្ទះម្នាក់មួយគ្រឿង ទៅលេងផ្ទះមិត្តភក្កិម្នាក់ទៀតនៅផ្សារព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ទៅបានបន្តិចពួកគេជិះកង់ត្រឡប់មកវិញ លុះមកដល់ជិតវត្តព្រែកស្ដី ពួកគេបានចូលទៅទិញស្រាបៀរ4កំប៉ុង ជិះកង់ទៅផឹកនៅមាត់ទន្លេមុខវត្តព្រែកស្ដីដែលជាកន្លែងពួកគេធ្លាប់ទៅលេងញឹកញាប់។ ខណៈកំពុងអង្គុយផឹកស្តាបៀរនោះស្រាប់តែសង្ស័យទាំងបីនាក់បានដើរទៅដល់រួចក៏បានសុំជនរងគ្រោះ និងមិត្តភក្តិផឹកជាមួយដោយជនសង្ស័យមានស្រាបៀររបស់ពួកគេមួយចំនួនផងដែរ។

លុះពេលផឹកស្រាបៀរបានមួយសន្ទុះមិត្តភក្តិ យុវតីរងគ្រោះបានជិះកង់ចេញទៅរកទិញទឹកអុីជីតាន់ផឹកដោយទុកជនរងគ្រោះនៅផឹកជាមួយជនសង្ស័យទាំង៣នាក់ ។ ក្រោយពីមិត្តភក្តិជិះកង់ចេញទៅជនសង្ស័យទី២បានបីជនរងគ្រោះចូលទៅគម្ពោតព្រៃមាត់ទន្លេរួចធ្វើសកម្មភាពរំលោភបានសម្រេច រួចក៏ដើរចេញមកហើយបក្ខពួកគេ២នាក់ទៀតចូលទៅរំលោភជនរងគ្រោះ បានសម្រេចម្នាក់ម្តង ។ ពេលរំលោភរួចអ្នកទាំងបានដើរទៅកន្លែងមេនដុតខ្មោច ចំណែកជនរងគ្រោះរងគ្រោបានក្រោកចេញពីកន្លែងកើតហហេតុដើរទៅរកមិត្តភក្តិ លុះពេលដើរចេញមកបានជួបនិងកម្លាំងនគរបាលកំពុងល្បាត ជនរងគ្រោះក៏រៀបរាប់ពីដំណើររឿងប្រាប់នគរបាលរួចនាំនគរបាលទៅចង្អុលបង្ហាញមុខជនសង្ស័យទាំង៣នាក់នៅកន្លែងមេន និងឈានទៅឃាត់ខ្លួនអ្នកទាំង៣នោះនាំមកសាកសួរ។

នគរបាលបានបន្តថា ក្រោយពីនាំខ្លួនជនសង្ស័យទាំង៣នាក់មកសាកសួរនោះ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅ លើជនរងគ្រោះបានសម្រេចម្នាក់ពិតប្រាកដ មែនរួចនគរបាលបានកសាងសំណុំរឿងបន្ត ចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post