header ads

Sponsor

មិនត្រឹមតែស្មាតហ្វូនលំដាប់កំពូលទេដែលវាយលុកក្នុងទីផ្សារ ហើយទទួលបានប្រជាប្រិយភាពខ្លាំងនោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូនកម្រិតថវិកាលំដាប់កណ្តាល ក៏ទទួលបានការគាំទ្រកាន់តែខ្ពស់ និងកើនឡើងច្រើនផងដែរ នេះដោយសារតែការរចនារូបរាង កាមេរ៉ាល្អអាចទទួលយកបាន កម្លាំងម៉ាស៊ីនល្មមអាចប្រើបានច្រើនមុខ និងជាពិសេសនោះ វាក៏មានកញ្ចប់តម្លៃសមរម្យទៀតផង ដែលមនុស្សមួយចំនួនធំ អាចជាវបាន។

vivo ក៏ជាស្លាកសញ្ញាដែលកំពុងតែមានការគាំទ្រខ្លាំងក្នុងទីផ្សារយើងផងដែរ ទៅលើ ស្មាតហ្វូនលំដាប់កណ្តាលនេះ។ ពិតជាពិសេសមែនក្នុងថ្ងៃបុណ្យ   Christmas នេះ ក្រុមហ៊ុន vivo ប្រចាំក្នុងប្រទេសកម្ពុជាយើងក៏បានត្រៀមខ្លួនបង្ហាញជាមួយនឹងស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីមួយទៀតហើយនោះ​គឺ ម៉ូឌែល vivo Y91iដែលនឹងត្រូវមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី vivo Y91iនេះនៅមិនទាន់បានបង្ហាញរូបរាង អោយបានជាក់លាក់នៅឡើយទេ។ ចំណែកឯតម្លៃសម្រាប់ស្មាតហ្វូននេះវិញ គឺមានតម្លៃប្រហាក់ប្រហែលខ្ទង់ មួយរយដុល្លា ជាងតែប៉ុណ្ណោះ ។

ហើយអ្វីដែលពិសេសនោះ vivo នឹងធ្វើការត្រៀមកាដូជូនទៅដល់អ្នកទាំងអស់គ្នាដែលធ្វើជារឿងភាគខ្លីបែបយុវវ័យមួយ ដែលនឹងត្រូវចាក់បង្ហាញនាពេលឆាប់ៗខាងមុខនេះដូចគ្នា​ ។
បើអ្នកទាំងអស់គ្នាចង់ដឹងថា ការមកដល់នៃសមាជិកថ្មី vivo Y91i ហើយនិងសាច់រឿងភាគខ្លីបែបយុវវ័យ មានអត្ថន័យនិងខ្លឹមសារនៃសាច់រឿងយ៉ាងណានោះ សូមធ្វើការតាមដាននៅក្នុងទំព័រ ផេក vivokh និង ផេក 18th Birthday Wish  ទាំងអស់គ្នា ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post