header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក ។​ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

នៅមុនពេលកើតហេតុ​ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀង និងសម្ដែងនៅក្នុងកម្មវិធី​ Hite X'mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ធាន "សមុទ្រ"​ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ពេល៩និង៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀង ។

ទើបធ្វើឲ្យ​កញ្ញា​ ទេព​ បូព្រឹក្ស​ កើតទុក្ខមិនសុខចិត្ត ទើបធ្វើការ Live វិដេអូផ្ទាល់ ចេញពី​គណនេយ្យ​ផេក​ហ្វេសប៊ុក​របស់កញ្ញា​ផ្ទាល់ រហូតមហាជន​អ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video ​របស់កញ្ញាបន្តបន្ទាប់គ្នា​ បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ចើញរបស់ភោជនីយដ្ឋានខាងលើ​ ដែលជា​ Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ​ ។

ដោយនៅក្នុងវិដេអូ Live នោះដែរ​ ទេព​ បូព្រឹក្ស​ បានស្រែក​រក​ក្រុមអ្នកយកព័ត៌មាន​ដែលកញ្ញាតែងតែ​ឃើញ Live ជារៀងរាល់ថ្ងៃនោះ ឲ្យចុះមកកន្លែង​កើតហេតុ​ ជួយផ្សាយរក​យុត្តិធម៌​ឲ្យកញ្ញាផង និងលឺសំឡេងម្ចាស់ហាង​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេយក​កំប៉ុង​ស្រាបៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ​ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​ទេ ទើបលឺសំឡេង​ម្ចាស់ហាងដេញ​ចុះពីឆាក​ ឲ្យទៅខាងក្រៅទៀត ទើបនាងស្រែក​ទ្រហោយំ​ មិនសុខចិត្ត ចំពោះទង្វើ​បុរសដែលម្ចាស់ហាងបញ្ជាក់យ៉ាងច្បាស់ថា​ជាភ្ញៀវនោះ យកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង នេះហាក់បីជាមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញាទាល់តែសោះ។

ភ្លាមៗនោះគេឃើញ លោក G Devid (ជីដេវីត) ក៏បានមកដល់ និងចូលទៅដោះស្រាយ នៅក្នុងភោជនីយដ្ឋាននោះដែរ ទើបបង្កការភ្ញាក់ផ្អើលដល់​ក្រុមអ្នកយកព័ត៌មានស្ទើរគ្រប់ស្ថាប័ន​ និងសមត្ថកិច្ចុចុះទៅកន្លែងកើតហេតុផងដែរ។

យ៉ាងណាមិញ​ ខេមប៉ុស្តិ៍​ នៅមិនទាន់ទទួលបាន​ការបញ្ជាក់​បន្ថែមនៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post