header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឆែកឃើញមានលាក់សារធាតុញៀនចំនួន​២កញ្ចប់តូច កាលវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ចំណុចមុខសណ្ឋាគារផ្កាឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ប៊ុន សុខជា ភេទប្រុស អាយុ២០ឆ្នាំ ​មុខរបរជាយោធា ឋានន្តរស័ក្ដិ​ព្រិន្ទបាលទោ នៃ​កងអង្គភាពបញ្ជាការដ្ឋានអង្គរក្ស​ អគ្គបញ្ជាការ​ដ្ឋាន មានស្រុកកំណើតភូមិវាលយន្ត ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ជនសង្ស័យ​ទី២-ឈ្មោះ តេ ឡាង ភេទប្រុស​ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងទៀតថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ នៅមុនពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចចម្រុះ​ នៃអធិការដ្ឋានខណ្ឌទួលគោក បានដាក់គោលដៅត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ​នៅតាមបណ្ដោយផ្លូវមុនីរ៉េត ចំណុចមុខសណ្ឋាគារផ្កាឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគ ស្រាប់តែឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក Honda BeAT ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ស្វាយរៀង 1M-8034 ជិះឌុបគ្នា ចូលមកគោលដៅដោយមានការសង្ស័យ សមត្ថកិច្ចបានកាក់ហៅសុំធ្វើការត្រួតពិនិត្យ​ រួចឆែកឆេរលើខ្លួនប្រាណ ស្រាប់តែរកឃើញ ក្រោមសថ្លា សង្ស័យជាប្រភេទគ្រឿងញៀន ចំនួន​២កញ្ចប់ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ដុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post