header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមាជិករដ្ឋសភាចំនួន១១៥រូប បាននឹងកំពុងធ្វើការពិភាក្សាលើកសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី និងសេចក្តីព្រាងច្បាប់ ស្តីពីបរធន បាលកិច្ច។

ការពិភាក្សា និងអនុម័តច្បាប់នេះ ក្នុងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានលើកឡើងថា សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មីនេះ ត្រូវបានស្នើសុំឲ្យសមាជិករដ្ឋសភាចំនួន៨៧រូប ហើយមានគោលដៅសំខាន់ៗ គឺបញ្ជាក់ឲ្យច្បាប់តាមផ្លូវច្បាប់អំពីករណី បុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ។ បើកលទ្ធភាពឲ្យ បុគ្គលប្រភេទខាងលើក អាចទទួលបាននីតិសម្បទាឡើងវិញតាមច្បាប់នេះ។ វិសោធកម្មច្បាប់នេះ ក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។

លោកបន្តថា សេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រចំនួន៨៧រូប បានស្នើសុំធ្វើវិសោធនកម្មទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ថ្មី(ស្ទួនមួយ) ដែលមានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។  បុគ្គលដែលតុលាការសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាច ទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមដំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post