header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ក្រុមចោរមានចំនួន២នាក់ បានធ្វើសកម្មភាពលួចក្របីប្រជាពលរដ្ឋរស់នៅចំណុចស្រែកំពោតតាសុខ ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំនួន៩ក្បាល ដែលចងនៅក្រោយផ្ទះ កាលពីវេលាម៉ោង១១៖៣០នាទីយប់​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ក្រោយទទួលដំណឹងភ្លាម កម្លាំងប៉ុស្ដិ៍រដ្ឋបាលសោប កម្លាំងប៉ុស្ដិរដ្ឋបាលជ្រោយបន្ទាយ និងប្រជាការពារ សហការគា្នដេញតាមប្រផាក់ប្រភីងមកដល់ចំណុចស្រែធារាសាស្រ្ត ពេលនោះជនសង្ស័យ បានលែងក្របីចោល រួចរត់គេចខ្លួនចូលព្រៃនៅជិតនោះ ឃើញដូចនោះកម្លាំងសមត្ថកិច្ច ក៏ឃ្លាំមើល និងហុំព័ទ្ធព្រៃនោះ រហូតដល់ម៉ោង៣៖៣០នាទីរលងអធ្រាត្រឈានថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៨ ទើបឃាត់បានជនសង្ស័យ២នាក់។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ចាន់ បូណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ២-ឈ្មោះហេង គង់ ភេទប្រុស អាយុ៤៣ឆ្នាំ  រស់នៅភូមិត្រពាំងឫស្សីឃុំ រការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ព្រមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកអាល់ហ្វា ពណ៌ផ្ទៃមេឃ ដែលលាក់ទុកក្នុងងព្រៃនៅជិតនោះ។

ចំណែកម្ចាស់ក្របីរួមមាន ៖ ទី១- ឈ្មោះ ប៉ាត់ រីន ភេទប្រុស អាយុ៥៩ឆ្នាំ បាត់៦ក្បាល ២-ឈ្មោះ ឈី ឆេន ភេទប្រុស អាយុ៤០ឆ្នាំ បាត់១ក្បាល ៣- ឈ្មោះ គង់ ខុន ភេទប្រុស អាយុ៦៤ឆ្នាំ បាត់២ក្បាល ដែលចង់នៅក្រោយផ្ទះ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបាន​ឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាល ដើម្បីកសាងចាត់ការ​តាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post