header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ប្រជាពលរដ្ឋឃុំកំពង់ល្ពៅ ​ស្រុកសំឡូត ខេត្តបាត់ដំបង ​កំពុង​ព្រួយបារម្ភខ្លាំងពីសុវត្ថិភាព ក្រោយ​មានសត្វខ្លាចូលស្រុក ​ខាំសម្លាប់សត្វ១ក្បាល​ កាលពីយប់​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ប្រជាពលរដ្ឋបានឲ្យដឹងថា ​នៅយប់ម៉ោង២ទៀបភ្លឺថ្ងៃកើតហេតុខាងលើ ​មានសត្វខ្លាធំមួយក្បាល បានចេញពីព្រៃចូលមកក្នុងភូមិ ​ហើយខាំកាច់កសម្លាប់សត្វគោ១ក្បាល ដែលមានម្ចាស់ឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ៣២ឆ្នាំ ។

ពលរដ្ឋបន្តថា ​ដោយសារតែហេតុការណ៍នេះតែងកើតឡើងជាច្រើនដងរួចមកហើយ ទើបធ្វើ​ឲ្យពួកគាត់មានក្តីបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់ ​ជាពិសេសក្មេងៗ ឥឡូវ​កើតលើសត្វ ដូច្នេះលើក្រោយអាចកើតលើមនុស្សក៏អាចថាបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post