header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ពលករខ្មែរ២នាក់ បានស្លាប់មួយរំពេច និង៨នាក់ផ្សេងទៀត រងរបួសធ្ងន់ ខណៈជនរងគ្រោះទាំងអស់ សុទ្ធតែជាពលករខ្មែរ ដែលទៅបម្រើការងារនៅក្នុងប្រទេសថៃ តែអ្នកបើកបររថយន្តជាជនជាតិថៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តបើកបុកដើមឈើ បណ្ដាលឲ្យដាច់រថយន្តជា២កំណាត់ កាលពីវេលាម៉ោង១០៖២០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចសង្កាត់ប្រាក់ខ្វាន់ ទីរួមខេត្តស្រះវកែវ ប្រទេសថៃ។

បើតាមព័ត៌មានបឋមពីប្រទេសថៃ បានឲ្យដឹងថា ពលករខ្មែរ ដែលជាជនរងគ្រោះទាំងអស់ ត្រូវបានថៅកែអនុញ្ញាតឲ្យវិលត្រឡប់មកលេងស្រុកកំណើត ដោយបានម៉ៅរថយន្ត១គ្រឿង ជិះមកដល់ចំណុចសង្កាត់ប្រាក់ខ្វាន់ ទីរួមខេត្តស្រះកែវ ស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុកជាមួយដើមឈើដុះនៅជញ្ជើមផ្លូវ បណ្ដាលឲ្យរថយន្តដាច់ជាពីរកំណាត់។ ចំណែកមនុស្សនៅក្នុងរថយន្តបានស្លាប់ចំនួន២នាក់​ និង៨នាក់ផ្សេងទៀត រងរបួសធ្ងន់។ ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្តស្រះកែវ រង់ចាំទំនាក់ទំនងរកសាច់ញាតិ ព្រោះពេលនេះ នៅមិនទាន់បានដឹងអត្តសញ្ញាណលម្អិតនៅឡើយ ដឹងត្រឹមតែជាពលករខ្មែរ ដែលមកធ្វើការនៅប្រទេសថៃ។

ដោយឡែក តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ អាចបណ្ដាលមកពីអ្នកបើកបររថយន្តងោកងងុយមួយភាំង។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់សមត្ថកិច្ចតែប៉ុណ្ណោះ ហើយមូលហេតុលម្អិតយ៉ាងណានោះ គឺមានតែរង់ចាំអ្នកបើកបររថយន្តដឹងខ្លួន ទើបអាចសាកសួរបន្ថែមបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post