header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ឧបាយកលចង់ប្រោះព្រំយកទណ្ឌិត សម រង្ស៊ី មកធ្វើជាមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ (CNRP) គឺអត់បានការនោះទេ។

ក្នុងសន្និសីទរបស់អតីតសាខាគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក រយៈពេល២ថ្ងៃ បានសម្រេចជ្រើសយក លោក សម រង្ស៊ី ជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ខណៈលោក កឹម សុខា ប្រធានគណបក្ស កំពុងមានវត្តមានពេលនាពេលបច្ចុប្បន្ននេះ។

លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ចង់រំដោះខ្មោច ដែលងាប់រលួយទៅហើយ? អតីតបក្សប្រឆាំងនៅកម្ពុជា ត្រូវបានតុលាការកំពូល សម្រេចរំលាយចោលតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មកម៉្លេះ ដោយសារទង្វើល្មើសច្បាប់ធ្ងន់ធ្ងរ។ ម៉្យាងទៀត ទណ្ឌិត សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆាំងនេះ ក៏បានលាលែងពីសមាជិកបក្ស និងពីប្រធានបក្សជាយូររួចហើយដែរ។

លោកបញ្ជាក់ថា ឧបាយកលប៉ុនប៉ងចង់ធ្វើឲ្យខ្មោច អតីតបក្សប្រឆាំងនេះ រស់ឡើងវិញ គឺមិនអាចទៅរួចទាល់តែសោះ ហើយឧបាយកលចង់ប្រោះព្រំយកទណ្ឌិត សម រង្ស៊ី មកដឹកនាំអតីតបក្សនេះ ក៏អត់បានការដែរ ។

លោកថា ហេតុនេះ ទោះប្រើមធ្យោបាយណា និងឧបាយកលណា ក៏មិនអាចប្រោះព្រំធ្វើឲ្យ អតីតបក្សប្រឆាំងនេះ អាចរស់ឡើងវិញ ហើយចង់យកមនុស្ស មិនមែននៅក្នុងបក្ស មកដឹកនាំបក្ស ក៏កាន់តែមិនអាចទៅរួចជាដាច់ខាតដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post