header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមអ្នកញៀននឹងល្បែងហ្គេមបាញ់ត្រី ចំនួន៧នាក់ មានប្រុសនិងស្រី ត្រូវកម្លាំងការិយាល័យប្រឆាំងបទល្មើសកម្រិតស្រាល សហការជាមួយកម្លាំងមូលដ្ឋាន ចុះចាប់បង្រ្កាបកាលពីវេលាម៉ោង៩៖៤៥នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទីតាំងផ្ទះលេខ១២ ផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅទីតាំងនោះ បានបើកដំណើរការជាយូមកហើយ មិនដែលឃើញអជ្ញាធរមូលដ្ឋានមានវិធានការបង្ក្រាបឡើយ ដែលបញ្ហាទាំងនេះ ធ្វើឲ្យពួកគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះកូនចៅរបស់ពួកគាត់ ដែលតែងតែលួចមកចូលសង្ងំលេងហ្គេមប្រភេទស៊ីសងទាំងនោះ គេចវេសចោលការរៀនសូត្រទៀតផង។

ប្រភពព័ត៌មានបានបន្តទៀតថា នៅរាត្រីថ្ងៃកើតហេតុនេះ ស្រាប់តែឃើញកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានចុះមកសហការជាមួយកម្លាំងមូលដ្ឋាន ចុះបង្រ្កាបនៅទីតាំងដែលលួចបើកហ្គេមទាំងនោះ ធ្វើឲ្យពួកមានការសប្បាយចិត្តយ៉ាងខ្លាំង សង្ឃឹមថា នឹងមានបើកដូច្នេះតទៅទៀតចុះ។

សមត្ថកិច្ចដែលចុះបង្រ្កាប បានឲ្យដឹងថា ប្រតិបត្តិការនោះ កម្លាំងបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ (ស្រី៣នាក់) រួមទាំងដកហូតទូហ្គេមបាញ់ត្រី ចំនួន២ទូ និងសម្ភារៈមួយចំនួន រួមទាំងម៉ូតូ២គ្រឿង បញ្ជូនទៅការិយាល័យកម្រិតស្រាល ដើម្បីចាត់ការតាមជំនាញថា ត្រូវអប់រំដោះលែង ឬបញ្ជូនទៅតុលាការនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post