header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ លោកវរសេនីយ៍ឯក ណុប សារ៉ាត់ អធិការនគបាលស្រុកសូទ្រនិគម ខេត្តសៀមរាប កាល​ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានចេញលិខិតបំភ្លឺ និងច្រាន​ចោល ជុំវិញករណីស្រ្តីម្នាក់​​ ចោទ​លោកថា ជាអ្នកនៅពីក្រោយរឿងឃាតកម្ម។ លោកថា ការ​ផ្សព្វផ្សាយព័ត៌​មាន នេះ ជាព័ត៌មាន​មិនពិត និ​ងបំប៉ោព័ត៌មាន ញ៉ុះញ៉ុងធ្វើ​ឲ្យ​មានការយល់ច្រឡំ ថែមទាំងធ្វើ​ឲ្យ​ប៉ះពាល់ដល់កិត្តិយមន្ត្រីយុត្តិធម៌ ក្នុងមូលដ្ឋា​ន ដែលកំពុងអនុវត្តច្បាប់។

ការចេញលិខិតបំភ្លឺរបស់លោកអធិការនេះ ក្រោយពី​ស្ត្រីម្នាក់ឈ្មោះ ឈុំ ស្រីមុំ ហៅង៉ិក និងកូនស្រីម្នាក់ ឈ្មោះ តាន់ សុវណ្ណលីដា រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានធ្វើ​ការឡាយវីដេអូតាមរយៈផេកសារព័ត៌មាន​ “សៀមរាបថ្មី” កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយ​ចោទប្រកាន់មកលើ​លោកអធិការថា ជាមនុស្សនៅពីក្រោយខ្នងឃាតកម្ម ក្នុងករណីឃាតកម្មលើ​កូនរបស់អ្នកស្រី។

ក្នុងរឿងនេះលោក ណុប សារ៉ាត់ អធិការនគរបាលស្រុកសូទ្រនិគម បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយភ្នាក់ងារ CAM POST ថា លោកស្នើ​សុំឲ្យ​អ្នកស្រី និងកូន ជាពិសេសសារព័ត៌មានខាងលើ​ ដែល​បានធ្វើការឡាយផ្ទាល់តាមផេករបស់ខ្លួននោះ សុំឲ្យ​ធ្វើ​ការបកស្រាយសាជាថ្មី បើ​មិនអ៊ីចឹងទេ លោកនឹងប្រមូលឯកសារត្រៀមដាក់ពាក្យបណ្តឹងបញ្ជូនទៅតុលាការ ពីបទបង្ខូចមួលបង្កាច់កិត្តិយលមន្ត្រីយុត្តិធម៌ នឹងញ៉ុះញុង់បំប៉ោព័ត៌មានមិនពិត ធ្វើឲ្យ​ប៉ះពាល់ដល់​សង្គម។

លោកអធិការ បានបញ្ជាក់បន្ថែមថា ក្នុងករណីហ្នឹង គឺមានការចូលរួមពិនិត្យលើ​ករណីឃាកម្មរបស់កូនអ្នកស្រី មានទាំងមន្ត្រីជំនាញមកពីខាងស្នងការនគបាលខេត្ត ចុះមកពិនិត្យជុំវិញករណីកូនអ្នកស្រីផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post