header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ភាពភ្ញាក់ផ្អើល​មួយ​បានកើតឡើង បន្ទាប់ពី​ក្រុមគ្រួសារសាច់ញាតិ​​ស្ត្រីម្នាក់ឈឺពោះសម្រាល​បុត្រ ហើយបានចូលទៅសម្រាក​ និងឆ្លងទន្លេនៅ មន្ទីរ​សម្រាក​ និងព្យាបាលឡាំប៊ុនថន តាំងពីព្រឹកព្រលឹម​រហូតដល់ថ្ងៃត្រង់ ហើយត្រូវគេសង្ស័យថា ក្រុមគ្រូពេទ្យ​​នៅមន្ទីរពេទ្យនេះ ធ្វេសប្រហែស រំលោភបំពានតួនាទី​របស់ខ្លួន​ ទុកបណ្តោយរហូតដល់​អ្នកជំងឺ​ សង្គ្រោះលែងបាន ទើប​នាំទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីបន្តសង្គ្រោះ តែអ្វីៗហួសពេល គឺទាំងម្តាយ និងកូនក្នុងផ្ទៃ ត្រូវគ្រូពេទ្យអះអាងថាបាត់បង់ជីវិតទាំង២នាក់ ។

ករណីនេះ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ស្នើ​មន្ត្រីពាក់ព័ន្ធ​មេត្តាស៊ើបអង្កេត​ថា តើ​ក្រុមគ្រូពេទ្យ​នៃមន្ទីរសម្រាក និងព្យាបាល​ឡាំប៊ុនថន នេះពិតជាមានចេតនា​ធ្វើប្រហែស រំលោភបំពាន​តួនាទីរបស់ខ្លួន ទុកពន្យារពេលរហូតដល់អ្នកជំងឺសង្គ្រោះ​លែងបានដែរឬយ៉ាងណា ជាពិសេសក្រសួងសុខាភិបាល​គួរតែ​មានចំណាត់ការខ្លះៗផង កុំងាប់ត្រគាកងើបគូថ​ពីកៅអី​មិនរួចខ្លាំងពេក ។

ប្រភពព័ត៌មានក្នុងស្រុកបានផ្សាយឲ្យដឹងថា ស្ត្រីពោះធំ និងកូនក្នុងផ្ទៃម្នាក់ បានបាត់បង់ជីវិតទាំង២នាក់ ខណៈគាត់ឈឺពោះ ទៅសម្រាលកូននៅ «មន្ទីរសម្រាក​ និងព្យាបាល ឡាំ ប៊ុនថន» ដោយសាររង់ចាំគ្រូពេទ្យយូរពេក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅទីតាំងគ្លីនីកតែម្តង តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពបន្តថា រងគ្រោះឈ្មោះ យ៉េម មករា អាយុ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះ បានឈឺពោះសម្រាលកូន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក៏សម្រចដឹកទៅគ្លីនីក ឡាំ ប៊ុនថន ដែលមកដល់នៅម៉ោង៧៖០០នាទីព្រឹក ហើយពេលមកដល់គ្លីនីក បានចរចាជាមួយខាងគ្លីនីក តម្លៃ៦២០ដុល្លារ។ នៅវេលាម៉ោង៨៖០០នាទីព្រឹក ខាងគ្លីនីកដែលបានសម្របសម្រួល ខាងវះកាត់រួចហើយនោះ បែរមិនបានវះកាត់វិញ។

យោងតាមបងស្រីជីទូតមួយរូបនេះ រហូតដល់ម៉ោង១១៖០០នាទីព្រឹក ជនរងគ្រោះបានសន្លប់ ហើយខាងគ្លីនីកថា មានអាការៈធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត។ មកដល់មន្ទីរពេទ្យខ្មែរ-សូវៀត ស្រាប់តែពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ គឺទាំងម្តាយ និងកូន ដែលមិនដឹងថា ដាច់ខ្យល់តាំងពីពេលណាទេ។

ពាក់ព័ន្ធករណីនេះ ខាងគ្លីនីក ឡាំ ប៊ុនថន បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានឲ្យដឹងដែរថា ការស្លាប់របស់ស្ត្រីរងគ្រោះ គឺដោយសារមានជំងឺម្យ៉ាង ដែលកើតឡើងភ្លាមៗ ហើយមានអការធ្ងន់តែម្តង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post