header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹងស្រា បាន​បើករថយន្តកូរ៉ូឡាមួយគ្រឿង បោះពួយយ៉ាងលឿន​ ជ្រុល​ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវអស់១កង់ រថយន្តបែកកង់ខាងឆ្វេង ទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍​នេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ​ ប្រមាណជា១០០ម៉ែត្រ លើ​កំណាត់ផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-8223 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូត មកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់ រថយន្តបង្កខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេង និងផ្ទុះបែកកង់​ ដាច់កាឡេបើកទៅមុខលែងរួច។

ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឃាត់ខ្លួនម្ចាស់ រថយន្តបង្កទុកជូនសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុ រួចបានឲ្យត្រឡប់ទៅផ្ទះវិញ ចំណែករថយន្តបង្ក ខាងជំនាញធ្វើការវាស់វែង រួចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post