header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០១៨​ នេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអញ្ជើញចូលរួមប្រារព្ធធ្វើពិធីសែនក្រុងពាលី​ សុំសេចក្ដីសុខសប្បាយក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ឆ្លងចូលឆ្នាំ២០១៩។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងពិធីសែនក្រុងពាលី មានវត្តមាន​ ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ សភាពាណិជ្ជកម្ម ក្រុមការងារខេត្តជាច្រើនរូបទៀត។

បើតាមអ្នករៀបចំកម្មវិធីបានឱ្យដឹងថាគោលបំណងសំខាន់នៃការរៀបចំពិធីនេះគឺដើម្បីបង្កើតព្រឹត្តិការណ៍សប្បាយៗ​ និងបង្ហាញសក្តានុពលនៃខេត្តព្រះសីហនុ ផងដែរ។

សូមបញ្ជាក់ថារដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំនេះ រយៈពេល៤ថ្ងៃ៣យប់​ ចាប់ពីល្ងាចថ្ងៃទី២៨​ ខែធ្នូ​ រហូតដល់ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៨ ដោយមានការប្រគុំតន្ត្រី​ និងមានតារាល្បីៗចូលរួម​ រួមទាំងមានការដាក់តាំពិព័រណ៍ផលិតផលប្រមាន២៥០ស្តង់ បាញ់កាំជ្រួច បង្ហោះគោម ប៉េងប៉ោងដើម្បីបង្កើតព្រឹត្តការណ៍កម្សាន្តសប្បាយដល់ពលរដ្ឋនិងភ្ញៀវទេសចរជាតិ​ អន្តរជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post