header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ស្រ្តីអាជីវកដ៏ល្បីឈ្មោះនៅខេត្តក្រចេះម្នាក់ ដែលសម្បូរដោយរឿងចម្រូងចម្រាស់ ឥតឈប់ឈរ ក្នុងសំណុំរឿងទាក់ទងនឹងប្រាក់មានទំហំរាប់សែនដុល្លារ ត្រូវបានអយ្យការអម សាលាដំបូងខេត្តក្រចេះ សម្រេចឃាត់ខ្លួននៅថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១៨នេះ ពាក់ព័ន្ធ​ទៅនឹងរឿងរំលោភលើទំនុកចិត្ត។

ស្រ្តីជាអាជីវករ ដែលហុំព័ទ្ធ​ទៅដោយបណ្តឹងរឿងប្រាក់កាក់នេះ ឈ្មោះ ភី មុំ អាយុ៤៣ឆ្នាំ មានទីលំនៅក្រុងក្រចេះ ត្រូវបានព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត លោក ជា សុភក្រ្ត បានចេញដីកាកោះហៅឲ្យចូលខ្លួន នៅថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១៨នេះ ក្នុងសំណុំរំលោភលើសេចក្តីទុកចិត្ត លើទំហំប្រាក់ចំនួនជាង១សែនដុល្លារ ពីដើមបណ្តឹង ដែលជាភាគហ៊ុនជំនួញជួញដូរភេសជ្ជៈរបស់ក្រុមហ៊ុនមួយ។

ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត លោក ជា សុភក្រ្ត បានថ្លែងឲ្យដឹងទៀតថា សំណុំរឿងនេះ លោកបានបញ្ចប់ការសាកសួរ និងបានបញ្ជូនទៅដល់ដៃចៅក្រមហើយ នៅថ្ងៃទី៧ ខែ ធ្នូ នេះ ដើម្បីបន្តនីតិវិធី។

នេះគ្រាន់តែជាការអនុវត្តបណ្តឹងថ្មីមួយពីដើមបណ្តឹងទាក់ទងនឹងលុយជាង១សែនដុល្លារ ពីភាគីម្ចាស់ភាគហ៊ុន ដែលស្ត្រីឈ្មោះ​ ភី​ មុំ​ បានកិបកេងប្រាក់បំបាត់យក​ ខណៈដែលស្រ្តីជាអាជីវកររូបនេះ នៅមានបណ្តឹងជាច្រើនដទៃទៀត ពីដើមបណ្តឹងផ្សេងគ្នា នៅក្នុងខេត្ត ក៏ដូចជានៅក្រៅខេត្តលើសំណុំរឿងទាក់ទងនឹងប្រាក់នេះតែម្តង។

គួររំឭកផងដែរថា កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៤ ស្រ្តីរូបនេះ ធ្លាប់ត្រូវបានតុលាការខេត្តក្រចេះ ចុះអនុវត្តដីការឹបអូសលំនៅឋាន និងរឹបអូសរថយន្ត ផ្អើលទីប្រជុំជនក្រុងក្រចេះម្តងជាពីរដងរួចមកហើយ ក្នុងសំណុំរឿងករណីជំពាក់ប្រាក់ម្ចាស់បណ្តឹងផ្សេងទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post