header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្រ្តីនគរបាលម្នាក់​ ជិះម៉ូតូ​ស្លាកលេខនគរបាល​ ចេញពីកន្លែងផឹកស៊ីមួយកន្លែង ស្រវឹងជោកជាំ ដកកាំភ្លើងបាញ់មេឃ១គ្រាប់ បង្កឲ្យ​មានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ៍​ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចជិតវត្តទួលអស់លោក ផ្លូវ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលរូបនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារមន្ត្រីនគរបាលប៉ុស្តិ៍ឫស្សីកែវ មិនអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានធ្វើការសាកសួរពីដំណើររឿង មុនពេលឈានដល់ការបាញ់នោះទេ។ ជិះម៉ូតូដែលមន្រ្តីនគរបាលរូបនោះជិះម៉ាក SERU ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ នគរបាល 1-1213 (សង្ស័យក្លែងក្លាយ) ប្រើប្រាស់កាំភ្លើងខ្លីម៉ាកឡុក។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ បានឃើញមន្ត្រីប៉ូលិសនេះស្រវឹងជោកជាំ ជិះម៉ូតូតាមបណ្ដោយផ្លូ៩៩ ទិសដៅពីត្បូងទៅជើង ដោយសភាពស្រវឹងផងនោះ ជិះម៉ូតូរេឆ្វេង រេស្ដាំ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមន្រ្តីនគរបាលរូបនោះ ឈប់ម៉ូតូដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន១គ្រាប់ ដោយមិនដឹងមូលហេតុ ហើយក៏​បង្កឱ្យមានការភ្ញាក់ផ្អើល និងផិតភ័យដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បានដកយកអាវុធខ្លី១ដើម និងចាប់យកជនបង្កនោះ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ។

ក្រោយការសួរនាំ និងធ្វើកំណត់ហេតុ អស់រយៈពេលជាង១ម៉ោងរួច សមត្ថកិច្ចបានលួចដឹកជនបង្ក ដែលបាញ់បោះសេរីនោះ បញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ចុះតាមទ្វារក្រោយ ដោយហាក់បីមានការលាក់លៀមបិទបាំង ពីអ្នកសារព័ត៌មាន រួចនាំខ្លួនជនបង្កជិះម៉ូតូយ៉ាងលឿន បញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post