header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នៅវេលាម៉ោង០៣និង៤០នាទី រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយវិថី២ធ្នូ ត្រង់ចំណុចទល់មុខសណ្ឋាគារសុីហ៊ូរីសត ស្ថិតក្នុងភូមិ១ សង្កាត់ លេខ០៣ ក្រុង.ខេត្តព្រះសីហនុ មានបុរសចំំនួនពីរនាក់ ជាកម្មករក្រុមមហ៊ុនឯកជន មិនទាន់ស្គាល់អត្តសញ្ញាណ បានឡើង តបណ្តាញខ្សែភ្លើង នៅលើបង្គោល ដើម្បីតចរន្តភ្លើងចូលសណ្ឋាគារ របស់ជនជាតិចិន ហើយត្រូវចរន្តភ្លើងឆក់ដាច់ផ្ងារស្លាប់១នាក់ ជាប់នៅលើបង្គោលខ្សែភ្លើង និងម្នាក់ទៀតធ្លាក់មកពីលើបង្គោល ដែលមានកម្ពស់ប្រមាណជាងដប់ម៉ែត្ររងរបួសធ្ងន់ ។

តាមការឲ្យដឹងពីកម្មករសំណង់ដែលនៅកន្លែងកើតហេតុថា គេឃើញយុវជនវ័យក្មេងជាជនរងគ្រោះទាំងពីរនាក់ឡើង តបណ្តាញខ្សែភ្លើង ចូលសណ្ឋាគារចិន ដែលកំពុងសាងសង់ បានប្រមាណជា៥០ភាគរយតាំងពីព្រឹកមកម្ល៉េះ ។

លុះដល់ពេលកើតហេតុក្រុមកម្មករសំណង់ដែលនៅក្បែរនោះ ឮសូរសំឡេងឈីវយ៉ាងខ្លាំង ស្រាប់តែឃើញជនរងគ្រោះដែលកំពុងតខ្សែភ្លើងម្នាក់ធ្លាក់ចុះមកដី រីឯម្នាក់ទៀត ដាច់ផ្ងារខ្លួនទៅគងលើខ្សែភ្លើង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលចោមរោមមើល ជនរងគ្រោះដែលត្រូវចរន្តភ្លើងឆក់ ក៏នាំគ្នាជួយសង្គ្រោះជនរងគ្រោះដោយមានការយឺតយ៉ាវ ជនរងគ្រោះបានស្លាប់ម្នាក់ទៅហើយ និងម្នាក់ទៀតរបួសធ្ងន់ បានរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកសាច់ញ្ញាតិជនរងគ្រោះមកទទួលសពយកទៅបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post