header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ អាជ្ញាធរខេត្តកោះកុង បានអំពាវនាវកុំឲ្យភ្ញៀវទេសចរព្រួយបារម្ភពីកន្លែងស្នាក់ និងតម្លៃផ្ទះសំណាក់ និងសណ្ឋាគារ ក្នុងឱកាសបុណ្យសមុទ្រ បន្ទាប់ពីអាជ្ញាធរ បានចុះពង្រឹងផ្នែកសេវាកម្មស្នាក់នៅ និងតម្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងពិធីនេះ។

លោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងថា ដោយសារបុណ្យសមុទ្រចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ដែលជាព្រឹត្តិការណ៍ធំ ធ្វើអោយសេវាកម្មស្នាក់នៅ ដូចជាផ្ទះសំណាក់ សណ្ឋាគារ នៅខេត្តព្រះសីហនុ ផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ភ្ញៀវទេសជាតិ និងអន្តរជាតិនោះទេ។

លោកបានបញ្ជាក់ថា ដោយមើលឃើញពីបញ្ហានេះ ក្រសួងទេសចរណ៍ បានធ្វើការទំនាក់ទំនងទៅអាជ្ញាធរប្រទេសថៃ ដែលនៅជាប់ព្រំដែនខេត្តកោះកុង និងក្រុមហ៊ុនក្នុងស្រុក ដើម្បីផ្តល់កន្លែងស្នាក់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលទៅកម្សាន្តក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ដើម្បីបំផុសចលនាទេសចរឲ្យមានចូលកម្សាន្ត តាមរយៈការរៀបចំឱ្យមានការប្រកួតកីឡាជាច្រើនប្រភេទទាំងក្នុងទឹក លើគោក និងលើអាកាស ព្រមទាំងការប្រគុំតន្រ្តី ការតាំងពិព័រណ៍ម្ហូបអាហារ ការដើរក្បូនព្យុហយាត្រា ជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post