header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយនៅស្រុកតាវែង ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់យ៉ាងសកម្មនៅក្នុងស្រុកតាវែងនេះ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅចំណុចផ្ទះមុខសញ្ញា ស្ថិតនៅក្នុងភូមិតាវែងលើ ឃុំតាវែង ស្រុកតាវែង។

មន្ត្រីនគរបាលដែលចុះបង្ក្រាបករណីគ្រឿងញៀន បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើស និងដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះឆែកឆេរលំនៅដ្ឋានជនសង្ស័យ បានរកឃើញឈើប្រណីតមួយចំនួន និងរឹបអូសយកមកខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។

មន្ត្រីនគរបាលបន្តថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ សមត្ថកិច្ចជំនាញបានថ្លឹងឈើសុក្រំចំនួន១៥សន្លឹក ស្មើរនិង៧ផ្លាន និងឈើគីឡូធ្នង់បានចំនួន៩,២៥ គីឡូក្រាមផងដែរ។

សូមបញ្ជាក់ថា នេះដោយសារលោកស្នងការស្នងការរងនគរបាលខេត្តបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យយកចិត្តទុកដាក់ទៅលើបទល្មើសផ្សេងៗនៅក្នុងខេត្តរតនគិរី ចុះបង្ក្រាបឲ្យខានតែបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post