header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគីរីៈ កម្លាំង​មន្ត្រីជំនាញ៤នាក់ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធការប្រដេញរថយន្តដឹកឈើ​បង្កគ្រោះថ្នាក់ចរាចរន៍ ធ្វើ​ឲ្យមនុស្សស្លាប់ម្នាក់ និង​រងរបួសស្រាលធ្ងន់៣នាក់ ត្រូវបានស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី ​បញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅព្រឹកនេះ។

ក្រោយពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង​អធិការនគរបាលស្រុកកែវស៊ីមា ធ្វើ​ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើអស់រយៈពេលមួយយប់ ដើ​ម្បីសាកសួរបំភ្លឺជុំវិញ ករណីបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ និងរងរបួសស្រាលធ្ងន់៣នាក់ នៅចំណុចគីឡូម៉ែត្រ​លេខ១៣៦ ក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨វេលាម៉ោង៦៖២៤នាទីកន្លងមកនោះ។

ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនយុត្តិធម៌ បានឲ្យដឹងថា ជនជាប់ពាក់ព័ន្ធករណីខាងលើ ទាំងអស់មាន៧នាក់ តែជាក់ស្ដែងឃាត់បាន៤នាក់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨​។

ជនសង្ស័យ ទី​១. ឈ្មោះ យូ​ រ៉ាវុធ​ ភេទប្រុស​ អាយុ៥១ឆ្នាំ​ មុខរបរយោធាការិយាល័យទី២ កងទ័ពជើ​ងគោកប្រចាំគោលដៅខេត្តមណ្ឌលគីរី។ ២. ឈ្មោះ វ៉ាន់​ រួន​ ភេទប្រុស អាយុ៥៤ឆ្នាំ​ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ ៣. ឈ្មោះ ស្រ៊ុន​ ឈួន​ ភេទប្រុស អាយុ៤៣ឆ្នាំ​ មុខរបរ​ មន្ត្រីរដ្ឋបាលព្រៃឈើ​ស្រុកកែវសីមា។ ៤. ឈ្មោះ សៀង​ ចំរ៉ុង​ ភេទប្រុស​ អាយុ៣៥​ឆ្នាំ​ មុខរបរ​ មន្ត្រីនគរបាលផ្នែកអត្តសញ្ញាណកម្ម។ ដោយឡែក៣នាក់ទៀត បានរត់គេចខ្លួនបាត់ ទី១/ ឈ្មោះ នី ​អ្នកសារព័ត៌មាន ២/ ឈ្មោះ ណាង អ្នកសារព័ត៌មាន ៣/ ឈ្មោះ កាណួត​​​​ ជាយោធា សមត្ថកិច្ចកំពុងធ្វើ​ការស្រាវជ្រាវឃាត់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post