header ads

Sponsor

រិទ្ធី

ប្រទេសចិនបានឧបត្ថម្ភកាំជ្រួចបច្ចេកវិទ្យាទំនើប (3D) ចំនួន៤កុងតឺន័រ ដើម្បីបាញ់អបអរសាទរពិធីសម្ពោធ វិមាន​ឈ្នះ​​ឈ្នះ ដែលមិនធ្លាប់ពីមុនមកនៅកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកមួយ។

ឯកឧត្តម ថោង ខុន បានបន្តទៀតថា៖ សម្រាប់ថ្ងៃទី២៩ ខែធ្នូ នឹងចាប់ផ្តើមបាញ់នៅម៉ោង៧យប់ រយៈពេល:៤៥នាទី នៅយប់ថ្ងៃទី៣០ ធ្នូ នឹងត្រូវបាញ់ នៅម៉ោង៧យប់ រយៈពេល៣០នាទី ចំណែកឯ នៅយប់ថ្ងៃទី៣១ នឹងត្រូវបាញ់ នៅម៉ោងជិត១២យប់ រយៈពេល៣០នាទី ហើយការបាញ់កាំជ្រួចនេះ នឹងត្រូវធ្វើឡើងរៀងរាល់១៥នាទីម្តង ដោយប្រើប្រាស់កងកម្លាំងរៀបចំដំឡើងបាញ់ប្រមាណជិត១០០នាក់ផងដែរ។

​ក្រៅពីការបាញ់កាំជ្រួច កម្មវិធី​រយៈពេល​៣​ថ្ងៃនេះ ក៏មាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា​ការតាំងពិព័រណ៍​ផលិតផល​ជាតិ និង​អន្តរ​ជាតិប្រមាណ​៨០០​ស្តង់​ ប្រដាល់​គុន​ខ្មែរបុរាណ​ ជិះ​កង វាយ​កូន​ហ្គោល​ អុកចត្រង្គ​ ប្រណាំង​រទេះគោ រទេះក្របី រទេះសេះ និង​សិល្បៈ​ផ្សេងៗ​ទៀត​។ ក្នុង​កម្មវិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​ការពារជាតិ​មកពី​ប្រទេស​ចិន វៀតណាម ថៃ និង ឡាវ ផងដែរ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈហ្វេសប៊ុកថា វិមាន​ឈ្នះ​​ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៅ​កម្ពុជា​ទាំងមូល​។

​សូមបញ្ជាក់ថា វិមាន​ឈ្នះ​​ឈ្នះ ត្រូវបាន​សាងសង់ឡើងលើ​ផ្ទៃដី​ទំហំ​៨​ហិច​តា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ក្នុងតំបន់អភិវឌ្ឍន៍លី យ៉ុងផាត់ ហើយវិមានឈ្នះ ឈ្នះ នឹងសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ២០១៨ នេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post