ឱ្យផ្អើលហ្មងរឿងដីនៅទំនប់កប់ស្រូវ អាណាពុកអាលួយខ្លះ ស៊ីលុយដីពុកម៉ែអញខ្លះ ពួកហែងចាំត្រៀមខ្លួន ពួកហែង ឬអាលោកសាលាក្រុងផ្ទាល់? ដីចូល លាន$ សំណង ដូចអាចម៍ 😂😂😂 រយៈពេល៦ឆ្នាំហើយ ពុកម៉ែខ្លាចមានរឿង ព្រមទទួលសំណង សុខចិត្តកាត់កាលខ្ញុំចោល តែខ្ញុំសុំស្វែងរកយុត្តិធម៌ហើយ។ នេះជាសាររបស់កញ្ញា លី ច័ន្ទ វត្តី អតីតសកម្មជនគណបក្សសង្គ្រោះជាតិ តាមរយៈហ្វេសប៊ុកកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។ ដោយទប់កំហឹងមិនបានដោយសាររឿងអយុត្តិធុម៌កញ្ញាបានបញ្ជាក់ថាពីអញ លី ច័ន្ទ វត្តី។
គួររំលឹកថាកាលពីពេលកន្លងទៅថ្មីៗនេះ កញ្ញា លី ច័ន្ទ វត្តី បានលើជាសំណួរសួរបងប្អូនទាំងអស់គ្នាថា៖ ដីគ្រួសារខ្ញុំ នៅទំនប់កប់ស្រូវទំហំ 40mx40m=1600 ម៉ែត្រការ៉េ រដ្ឋយកទៅធ្វើស្ថានីយ៍បូមទឹក មិនទាន់ដោះស្រាយឱ្យរយៈពេល៦ឆ្នាំហើយ ពេលនេះទើបគេធ្វើសំណងឱ្យតម្លៃទាបបំផុតស្ទើរក្អួតឈាម ក្នុងខណៈតម្លៃដីតំបន់នេះចូលលាន$...។
ពឹងគេច្រើននាក់ហើយតែគេថាបើនរណាហ៊ានលូកដៃ អាចអស់ទាំងតំណែងនិង មានរឿងទៀត..មានរឿងអយុត្តិធម៌ជាច្រើនទៀតដែលធ្លាក់មកលើគ្រួសារខ្ញុំ ដែលវាធ្វើឱ្យខ្ញុំឈឺចាប់ រហូតលែងខ្លាចស្លាប់...។
កញ្ញាសង្កត់ធ្ងន់ថា៖ ខ្ញុំស្អប់អំពើពុករលួយបំផុត សង្គមខ្មៅងងឹត ខ្ញុំស្អប់ណាស់។