header ads

Sponsor

រិទ្ធី

លោក គង់ គាំ អតីតទីប្រឹក្សាគណបក្សCNRP បានប្រកាសថារង់ចាំជួបគ្នានៅសមរភូមិនយោបាយថ្មីដែលលែងជាមិត្តជិតស្និទ ប៉ុន្តែជាគូបដិបក្សដ៏ខ្លាំងក្លានឹកស្មានមិនដល់ឡើយ។ ការប្រកាសបែបនេះធ្វើឡើងតាមរយៈហ្វេសប៊ុករបស់លោក។

អ្នកនយោបាយជើងចាស់រូបនេះបានការពារខ្លួន និងកូនថា៖ គង់ ​គាំ និងគង់ បូរ៉ា (ឳពុក និងកូន) ស្រលាញ់មាតុភូមិកម្ពុជា គោរពរដ្ឋធម្មនុញ្ញ (ច្បាប់នានា) និងគោរពប្រជាពលរដ្ឋខ្មែរទៀងទាត់ណាស់។ ប៉ុន្តែលោកចោទប្រកាន់លោក សម រង្ស៊ី ថា៖ សម រង្ស៊ី ទទួលស្គាល់ថាខ្លួនជាទណ្ឌិត ទើបបានប្រកាសបញ្ចប់សមាជិកភាព និងលះបង់តួនាទីប្រធាន CNRP តើមិនមែនដោយសារអានុភាពច្បាប់របស់ប្រទេសទេឬ? ហើយ CNRP ក៏ទទួលស្គាល់ច្បាប់របស់ប្រទេសដែរតើ​ បានជាមិនប្រើរូបសញ្ញាទណ្ឌិត សម រង្ស៊ី-កឹមសុខា ចាប់ដៃគ្នានោះ។ ម្យ៉ាងទៀត គណបក្សសម រង្ស៊ី ក៏ធ្វើសមាជប្តូរឈ្មោះទណ្ឌិតសម រង្ស៊ី ចេញទៅជាគណបក្ស ភ្លើងទៀនវិញ គឺដោយសារតែច្បាប់។

លោកគង់ គាំ បានរំលឹកថា គាត់ដកឃ្លានៅឆ្នាំ២០១៥ ដោយហេតុផលសុខភាព រួចបានបញ្ចប់សមាជិកភាព និងតួនាទីប្រធាន SRP និងសុំចូលនិវត្តន៍ពីការងារព្រឹទ្ធសភានៅឆ្នាំ២០១៦ មុនបញ្ចប់នីតិកាល ហើយមិនព្រមឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភាតាមការរៀបចំរបស់ CNRP នៅឆ្នាំ២០១៧នោះ គឺខ្ញុំ គង់ គាំ មិនស្ថិតក្នុងរចនាសម្ព័ន្ធ CNRP ទៀតនោះទេ។ លោកបន្តទៀតថា៖ ខ្ញុំជាប់បម្រាមរបស់សាលដីកាតុលាការកំពូលដោយគ្មានហេតុផលជាក់ស្តែង ដូចនេះការទទួលយុត្តិធម៌ ដើម្បីមានសម្បទាធ្វើនយោបាយឡើងវិញ គឺគ្មានពាក់ព័ន្ធ CNRP ទេ។ សូមកុំលាបព័ណ៌ទាំងបំពាន និងមានចេតនាបង្កាច់បង្ខូចតាមមារយាទសពូជអោយសោះ។ 

ប្រធាន CNRP ដែលរំលាយដោយច្បាប់ ហើយថ្នាក់ដឹកនាំដែលល្មើសសាលដីកាតុលាការកំពូល ប្រើតួនាទី និង CNRP ក្រៅច្បាប់ នាំអន្តរជាតិបំផ្លាញកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាកត្តាដែល គង់ បូរ៉ា មិនអាចបន្តរួមដំណើរក្នុងអំពើក្បត់ប្រទេស ក្បត់ប្រជាពលរដ្ឋតទៅទៀតបានឡើយ។

បម្រើប្រទេស និងបម្រើប្រជាពលរដ្ឋភាគច្រើនមិនបញ្ច្រាសចរន្តទេ។ សមាសភាព (អង់តែន CNRP) លិចធ្លោនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បាន និងកំពុងរង់ចាំការចូលស្រុករបស់ "ប្រធានស្តីទី Everywhere" រួចហើយ សូមអ្នកក្លាហានប្រវត្តិសាស្ត្រកុំក្រលាស់សម្តី។ ឆ្លងឆ្នាំថ្មីសកល មិនចូលពីមួយថ្ងៃទៅមួយថ្ងៃ តម្លៃក្លាហានកាន់តែចុះខ្សោយទៅៗ (រហូតមានឈ្មោះជាមេដឹកនាំនយោបាយកុហក បោកប្រាស់ ក្មានគូរប្រៀបក្នុងប្រវត្តិសាស្ត្រ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post