header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិអាមេរិកម្នាក់  បានដេកស្លាប់បន្ទប់ Hotel Lux អគារលេខ ២.៤.៦.៨.១០ ផ្លូវលេខ១៣៦ ភូមិ៤ ក្រុមទី៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤៖៤០នាទីល្ងាច​ថ្ងៃអង្គារ ១១កើត ខែមិកសិរ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

សពឈ្មោះ JAMIESON ROBERT SEAN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិអាមេរិក មុខរបរទេសចរណ៍។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយបានរាយការណ៍ជូនព្រះរាជអាជ្ញា នឹងការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត នឹងការិយាល័យ​ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើត គណៈកម្មាធិការធ្វើកោសលវិច័យលើសាក​សព។

តាមការពិនិត្យរបស់​ការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយគាំងបេះដូង (បណ្តាលមកពីការប្រើប្រាស់សារធាតុ ញៀន ប្រភេទ ម៉ុកហ្វីន)។

នៅក្នុងបន្ទប់ជនរងគ្រោះ(សព) សមត្ថកិច្ចបានឆែកឆេររកឃើញ ១.លិខិតឆ្លងដែនលេខ563006206 ២ Lap Tosibao ១គ្រឿង ៣.កាត ATM ចំនួន២សន្លឹក ៤ កាតប្រជាជន១សន្លឹក ៥. កាបូបលុយចំនួន១ ៦ វាលីដាក់ខោអាវចំនួន។

ក្រោយពិនិត្យរួច ខាងជំនាញបច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅសាលតម្កល់សពវត្តទឹកថ្លា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post