header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តហាយឡែនឌ័រមួយគ្រឿង​ និងរថយន្ត HILLIX VIGO​ មួយគ្រឿងទៀត បានធ្វើដំណើរក្នុងល្បឿនលឿនដូចគ្នា​ ហើយមិនប្រយ័ត្នបានក៏​ជ្រុលទៅ​បុកគ្នាចំប្រឆិតពីមុខយ៉ាងពញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង​ ហើយ​រថយន្តមួយគ្រឿងរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ រងការខូចខាតបន្ថែមទៀត​។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩​៖៣០នាទីយប់​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ​១៩៣​ កែងផ្លូវលេខ៣២៨​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុន​ពេលកើតហេតុនោះ​ គេឃើញរថយន្ត២គ្រឿង​ ដោយមួយគ្រឿងម៉ាក​ ហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AL-3981​ បើកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៣​ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន​ និងមួយគ្រឿងទៀតម៉ាក​ TOYOTA HILLIX VIGO​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AA-0608 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣២៨​ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នា​ ខណៈមកដល់ចំណុចកើតហេតុ មិនបន្ថយល្បឿន​ដូចគ្នា​ ក៏បានបុកគ្នាចំប្រឆិតពីមុខពេញទំហឹង​ បណ្ដាលឲ្យរថយន្តហាយឡែនឌ័រវិលមួយជុំ​ រងការខូចខាតយ៉ាងដំណំ​ ចំណែករថយន្ត HILLIX VIGO​ បានរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត​ បណ្ដាលឲ្យរបងផ្ទះ​ និងរថយន្តរងកាខូចខាតយ៉ាងដំ​ណំផងដែរ​ តែក្នុងហតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ មិនធ្វើ​ឲ្យមនុស្សរងរបួសនោះទេ​។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយ​ទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងករថយន្តទាំង២គ្រឿងទៅកាន់ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ​ រង់ចាំដោះស្រាយតាមក្រោយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post