header ads

Sponsor

(ស្វាយរៀង)៖ មានករណីបុរសម្នាក់បានស្លាប់ដោយឡែកបុរស២នាក់ផ្សេងទៀត បានរងរបួសធ្ងន់នៅក្នុងករណីឆក់ចរន្តអគ្គិសនី(ឆក់ខ្សែរភ្លើង) ខណៈដែលបុរសម្នាក់ គ្រោះដល់អាយុជីវិត នោះបានដាក់ជណ្តើរឡើងទៅលើបង្គោលខ្សែរភ្លើង ដើម្បីលាបថ្នាំការដ្ឋានសំណង់តែចៃដន្យក៏ឆ្លងចរន្តអគ្គិសនីខ្សែរកាបដែលមានតង់ស្យុងខ្ពស់ ហើយក៏បានបណ្តាលឱ្យឆក់ស្លាប់តែម្តង ហើយអ្នកដែលរងរបួសទាំង២នាក់នោះគឺគ្រាន់តែជាអ្នកកាន់ជណ្តើរឱ្យតែប៉ុណ្ណោះ ទើបគ្រាន់តែឆក់តែមិនបណ្តាលឱ្យស្លាប់ ។
ហេតុការណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នេះស្ថិតក្នុងការដ្ឋានសំណង់មួយកន្លែងនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ទល់មុខកាសុីណូ៧ជាន់ TITANKING ។


បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតនោះមានឈ្មោះ ញឹម ឆវ័ន្ត ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករសំណង់មានទីលំនៅភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ដោយឡែកបុរស២នាក់ផ្សេងទៀត ដែលរងរបួសនៅក្នុងករណីឆក់ចរន្តអគ្គិសនីនេះដែរនោះ ទី១មានឈ្មោះ រៀល រដ្ឋា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករសំណង់មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរ ស ស្រុកមេសាងខេត្តព្រៃវែង ទី២ មានឈ្មោះ អ៊ុក សំណាង អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបកប្រែភាសាចិន មានទីលំនៅផ្ទះលេខ ៧៤៥E0 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។


មូលហេតុដែលបណ្តាលឱ្យមានអ្នកស្លាប់ នឹងរងរបួសនោះគឺបណ្តាលមកពីដាក់ជណ្តើរឡើងលាបថ្នាំបណ្តាលឱ្យប៉ះខ្សែរភ្លើងទើបឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ នឹងរងរបួសតែម្តងទៅ ។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួសបានបញ្ជូនទៅសំរាកព្យាបាលមុខរបួស នៅមន្ទីរសំរាកព្យាបាលពន្លឺបូពា៍ក្រុងបាវិត ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post