header ads

Sponsor

ពោធិ៍សាត់ៈ កម្លាំងសមត្ថកិច្ចការិយាល័យអនុវត្តន៍នីតិវិធីខេត្ត នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ បានបញ្ជូននារីជនជាតិចិនម្នាក់ ឈ្មោះ Wang Dan ភេទស្រី អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G39865828 តាមរថយន្តទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងជង ស្រុកបាកាន កាលពីល្ងាចម៉ោង៤ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ បានចុះល្បាតប្រទះឃើញនារីជនជាតិចិនម្នាក់ ទើបតែចុះពីរថយន្តក្រុងមកពីខេត្តបាត់ដំបង ហើយឃើញមានអាការៈទន់ដៃទន់ជើង ដេកដួលលើចិញ្ចើមថ្នល់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបាននាំយកមកមន្ទីរពេទ្យស្រុក ហើយគ្រូពេទ្យពិនិត្យឃើញជំងឺមានស្ថានភាពធ្ងន់ធ្ងរពេក ក៏សុំសហការជាមួយកម្លាំងអន្តោប្រវេសន៍ស្រុកបាកាន បញ្ជូនមកមន្ទីរពេទ្យខេត្តមកដល់យប់ម៉ោង៧និង៣០នាទី។ ក្រោយការគ្រូពេទ្យពិនិត្យ នារីនេះមានជំងឺសរសៃប្រសាទ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post