
ជនបង្កឈ្មោះ ចង់ យ៉ុងហ៊ុយ អាយុ៤៥ឆ្នាំ ជាប្តី ជនជាតិចិន។
ស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងខាងលើ ប្តីអ្នកស្រីបានវិលមកពីខេត្តព្រះសីហនុ ហើយបានគោះទ្វារផ្ទះ ហៅអ្នកស្រីឲ្យបើក ខណៈនោះអ្នកស្រីកំពុងដេកលង់ លក់ ទើបមានការយឺតយ៉ាវទៅបើកទ្វារឲ្យលោកប្តីបន្តិច ស្រាប់តែត្រូវប្តីខឹងស្ទុះវាយអ្នកស្រីជាប្រពន្ធ មិនតែប៉ុណ្ណោះ ប្តីចិននោះ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខ្ទេចខ្ទីអស់មួយចំនួនទៀត។
អ្នកស្រ្តីបន្តថា នៅពេលកើតហេតុនោះ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ និងបានឃាត់ខ្លួនប្តីចិននាំទៅធ្វើការសាកសួរនៅប៉ុស្តិប៉ូលិសភ្លាមៗតែម្ដង៕



