
ស្ទឹងត្រែងៈ នគរបាលបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ មីលីមូលមិត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង នាថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ៣០នាទី ចាប់យកវត្ថុតាងជាថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ ទម្ងន់សរុប ១០៥,២៥ក្រាម ឃាត់ខ្លួនជនសង្ស័យឈ្មោះ រ័ត្ន សៀងហ៊ុន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិកោះព្នៅ ឃុំ អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនរៀបចំសំណុំឯកសារបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី ៕



