header ads

Sponsor

ភ្នំពេញៈ យុវជនម្នាក់ បាន​បាក់កស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុង​ល្បឿនលឿន ជ្រុលទៅបុកជាមួយរថយន្តបែនបើកច្រាសទិស កាលពីវេលាម៉ោង៦៖៤៥នាទីយប់ ថ្ងៃពុធ​ ទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ភាគីខាងម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CU-5073 ជិះគ្នា២នាក់ បើកបរដោយជនរងគ្រោ ឈ្មោះ សុខ ម៉េងសឺ ភេទប្រុស អយុ១៦ឆ្នាំ សិស្ស មានទីលំនៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ ចំណែក​អ្នករួមដំណើរឈ្មោះ ទិត្យ ប៊ុនលី ភេទប្រុស អាយុ១៥ឆ្នាំ សិស្ស មានទីលំនៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ស្លាប់ភ្លាមៗនៅកន្លែង។ ភាគីខាងរថយន្តដឹកប៉ែនដី ម៉ាក NISSAN ពណ៌ខៀវ ពាក់ស្លាកលេខ (ចង្កូតស្តាំ PP-0368) អ្នកបើកបរចុះរត់គេចខ្លួនបាត់។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបគ្នាក្នុង​ល្បឿនលឿន ពីលិចទៅកើត លុះដល់ចំណុចខាងលើ ខណៈស្ថានភាពផ្លូវកោង បានជ្រុលទៅបុកជាមួយរថយន្ត បើកពីកើតទៅលិចច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូបុកផ្ទប់កញ្ចក់រថយន្ត រងរបួសធ្ងន់ រីឯអ្នករួមដំណើរ ខ្ទាតផ្លោងទៅបុកផ្ទប់លូ ដាក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅហ្នឹងកន្លែង បាក់បែកទាំងលូ ម៉ូតូខ្ទេចមួយកំណាត់ខាងមុខ កល់គៀបជាប់នឹងកង់រថយន្ត ។

ភ្លាមៗនោះអ្នកបើកបររថយន្ត ឃើញសភាពមិនស្រួល បានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ​ រីឯជនរងគ្រោះម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯជនរងគ្រោះម្នាក់ស្លាប់នៅកន្លែង សមត្ថកិច្ចមូលដ្ឋានជំនាញវាស់វែងខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យស្លាកស្នាមរួច អនុញ្ញាតឲ្យក្រុមគ្រួសារលើកសពដឹកតាមរ៉ឺ​ម៉កយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក​​ចំពោះមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចមូលដ្ឋានបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​ យកទៅរក្សាទុកជាបណ្តោះអាសន្ន​ ដើម្បីចាត់ការ​តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post