header ads

Sponsor

(ភ្នំពេញ)៖ ហេតុការណ៍មួយបាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពីវេលា​ម៉ោង​៧យប់​​ ថ្ងៃ​ទី​ ០១ ខែមករា ឆ្នាំ២០១៩​ ដែល​មាន​ទីតាំង​នៅ​តាមបណ្តោយផ្លូវបេតុងចំណុច​ក្នុង​ ផ្ទះ​សំណាក់​បៃតង​ បន្ទប់​លេខ​០២​ ស្ថិត​នៅ​ភូមិ​ អ័រគីដេ​ សង្កាត់​អូបែក​ក្អម ​ខណ្ឌសែនសុខ​ ក្រុងភ្នំពេញ​​ ដោយជនសង្ស័យម្នាក់បានស្គាល់នារីស្រស់ស្អាតម្នាក់តាមហ្វេសប៊ុកឆាតចុះឆាតឡើងលួមលោមជនរងគ្រោះណាត់ជួបគ្នា​នៅផ្ទះសំណាក់ខាងលើ ស្រាប់តែនារីរងគ្រោះមកដល់បើកទ្វារចូលស្រាប់ជនសង្ស័យចាប់ច្របាច់កយកកាំបិតភ្ជង់ ប្លន់យកគ្រឿងអលង្ការ​ និងទូរសព្ទ័សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លាររួចគេចខ្លួនបាត់ស្រមោល។


បេី​តាមសម្តីរបស់សមត្ថកិច្ចបាន​ឲ្យ​ដឹង​យថា

-ជនរងគ្រោះ​ឈ្មោះ​ ហួន​ សុភា​ ភេទ​ស្រី​ អាយុ​២៤ឆ្នាំ​ មុខរបរ​លក់​ឥវ៉ាន់​ online ស្នាក់នៅ​ ផ្ទះ​ជួល​ សង្កាត់​កាកាប​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រុងភ្នំពេញ​​។ ចំណែកជនសង្ស័យ​ ភេទ​ប្រុស​ មិន​ស្គាល់​អត្តសញ្ញាណនោះទេ​។

សំភារៈ​ដែរត្រូវបាត់បង់​រួមមាន៖
-ទូរស័ព្ទ​ iPhone XS Max ០១​គ្រឿង​
-ខ្សែ​ក​ចំនួន​០១​ខ្សែ​
-ខ្សែ​ដៃ​ចំនួន​០១ខ្សែ​
-ជញ្ជៀន​ពេជ្រ​០១​វង់​
-លុយ​ដុល្លារ​​ចំនួន​២០០$សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។
​ 
តាម​សំដី​របស់​ជន​រងគ្រោះ​បានប្រាប់​ឲ្យ​ដឹង​ថា​ គាត់​បាន​ស្គាល់​គ្នា​ជាមួយ​ជនសង្ស័យ​តាម​ហ្វេសប៊ុកអស់រយះពេល​ជិត១ខែមកហើយ ហេីយ​ជនសង្ស័យ​បានឆាតមកជនរងគ្រោះសូមដើរលេងជាមួយញឹកញាប់ណាស់​ តែខ្លួនមិនព្រមទៅ ហើយមុន​ពេល​កើតហេតុ​ ជនសង្ស័យ​បានឆាត​ណាត់​​ជាមួយ​នារី​រងគ្រោះ​ខាង​លើ​ អោយ​មក​ជួប​គ្នានៅ​ចំណុច​ផ្ទះ​សំណាក់បៃ​តង​ដោយបានប្រាប់ជនរងគ្រោះថាមកជួបបង​បន្តិច​មក ចាំ​បងឲ្យលុយចំនួន១០០ដុល្លារហើយបានប្រាប់ទៀតថា​ បងមិនធ្វើអីទេ សូមតែអូនមកមួយភ្លេតមក នារី​រងគ្រោះលឺដូច្នោះបានឲ្យមិត្តភក្តិជិះម៉ូតូឌុប មកភ្លាម ពេល​មកដល់​ផ្ទះ​សំណាក់​បៃតង​ខាងលើ​ជនរងគ្រោះបានដើរចូលទៅបន្ទប់ដែលបានណាត់គ្នាជួប។ ពេលដែលជនរងគ្រោះរុញទ្វារចូលទៅក្នុង​បន្ទាប់​ស្រាប់តែជនសង្ស័យ​បានរត់មក​ចាប់​ច្របាច់​ក​ជនរងគ្រោះ​ ហើយ​យក​កូន​កាំបិត​ស្នៀត​ភ្ជង់​ទៅ​លេី​ជនរងគ្រោះ​ ដេីម្បី​ប្លន់ យក​ទ្រព្យ​សម្បត្តិ​ ​និង​គំរាម​ថា​(បេី​ង៉ែញ​ហ៊ាន​ស្រែក​អញ​និង​សំលាប់​ចោល​)​។ ខណះនោះជនរងគ្រោះ​ភ័យ​ពេក​មិន​ហ៊ាន​ស្រែក​ ក៏​បណ្ដោយ​អោយ​ជនសង្ស័យចេញមកក្រៅរួចឡើងជិះម៉ូតូកង់បីគេច​ខ្លួន​ទៅ​បាត់​តែ​ម្ដង​។

ក្រោយ​កើតហេតុ​ជន​រងគ្រោះត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌសែនសុខនាំខ្លួនទៅ​ដាក់ពាក្យបណ្ដឹង​និងសួរនាំបន្តតដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ​ដេីម្បី​ចាប់ខ្លួនមក​ផ្ដន្ទាទោស​ទៅតាមផ្លូវច្បាប់៕

រូបដែលជនរងគ្រោះអះអាងថា បានស្គាល់គ្នាតាម Facebook

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post