header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ស្ត្រីម្នាក់ដែលជាអតីតអ្នកទោសទើបចេញពីពន្ធនាគារ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យទៅឃុំខ្លួនជាថ្មីម្ដងទៀត កាលពីព្រលប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត។

ជនជាប់ចោទឈ្មោះ មូល មន្និនិច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៥០៤ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទសមគំនិតក្នុងអំពើចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់។

ជនជាប់ចោទ មូល មន្និនិច ត្រូវសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់ខ្លួនជាថ្មីម្ដងទៀត កាលពីថ្ងៃទី៣០ ខែមករា ហើយត្រូវបញ្ជូនមកតុលាការភ្លាមៗ។ ក្រោយការសាកសួរចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា បានសម្រេចដាក់ជនជាប់ចោទឲ្យស្ថិតក្រោមការត្រួតពីនិត្យតាមផ្លូវតុលាការ ពីបទរំលោភលើសេចក្ដីទុកចិត្ត ប្រព្រឹត្តនៅផ្ទះលេខ៥០៤ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ជាបទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា៣៩១ មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ ហេតុដូច្នេះ តុលាការបង្គាប់ឲ្យសមត្ថកិច្ច នៃកងកម្លាំងសាធារណៈឲ្យនាំឈ្មោះ មូល មន្និនិច ទៅឃុំខ្លួននៅពន្ធនាគារម២ព្រៃស រហូតដល់មានការសម្រេចជាថ្មីពីតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post