header ads

Sponsor

រិទ្ធី

មួយរយៈចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហាក់មានភាពរង្គេះរង្គើរ ខណៈដែលេចំណងមិត្តភាពកម្ពុជា-ចិន កំពុងតែស្អិតរមួត។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអំពាវនាវឱ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាព និងប្រកបដោយតុល្យភាព ដែលរក្សាបាននូវអនាគតរបស់ប្រទេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ នេះបើយោងតាមការចុះផ្សាយក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២១៩។

អបដោយរូបថត៤សន្លឹក ក្នុងនោះ៣សន្លឹកនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និង១សន្លឹក គឺរូបលោក ខៀវ សំផន (ខាងឆ្វេង) និងនួន ជា (ខាងស្ដាំ) ចូលរួមស្តាប់សវនាការនៅសាលាក្តីខ្មែរក្រហមនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៣ បានរំលឹកថា៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរទៅរកអនាគតមួយដែលភ្លឺស្វាង និងប្រកបដោយក្តីសង្ឃឹម។

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ក្នុងខួបលើកទី៤០ នៃទិវាជ័យជម្នះ ស្ថានទូតអាមេរិក ក៏បានឧទ្ទិសដល់ជីវិតប្រជាជនកម្ពុជា ជាងលាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងប្រជាជនដែលរស់រានមានជីវិតពីរបបនេះ ប្រមាណ៥លាននាក់ ដែលទទួលរងការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានដាក់ទោសលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ចំនួនពីរូបគឺ នួន ជា និង ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ អនុសញ្ញាទីក្រុងហ្យឺណែវ ឆ្នាំ១៩៤៩។ សាលក្រមដាក់ទោសរបស់តុលាការនេះ មានការទទួលស្គាល់ជាលើកដំបូងថា ឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម គឺជាអំពើប្រល័យពូជសាសន៍ ដូចដែលបានកំណត់និយមន័យនៅក្រោមច្បាប់អន្តរជាតិ។ សាលក្រមនេះគួរតែនាំមកនូវក្តីសង្ឃឹមដល់អ្នកដែលស្វែងរកការពិត នឹងអ្នកទទួលខុសត្រូវនៅកម្ពុជា និងក្នុងប្រទេសដ៍ទៃទៀត ដែលកំពុងខិតខំផ្សះផ្សាជាមួយនឹងអំពើយង់ឃ្នងពីអតីតកាល។

វាក៍គួរតែជាការព្រមានដ៍ខ្លាំងមួយដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេងប្រជាជន ដែលថាយុត្តិធម៌ អាចឈ្នះបាននៅពេលដែលយើងទាំងអស់រួមគ្នា ស្វែងរកតម្លាភាព ការពិត និង ការទទួលខុសត្រូវ។ វាគឺជារឿងដ៏សំខាន់ណាស់ដែលយើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ទៅលើមហាអំណាចធំមួយ ដែលមានផលប្រយោជន៍ខុស ពីផលប្រយោជន៍របស់ ប្រជាជនកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post