header ads

Sponsor

បាត់ដំបងៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដោយអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបងផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន​ការងារព្រហ្មទ័ណ្ឌនៃ ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាលក្នុងផែននិងស្រុកកំរៀង សហការណ៍ជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំស្រាវជ្រាវ និងឃាត់ខ្លួនជនស័ង្សយឈ្មោះសាន់ ទង ហៅធី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងរាជ​ធានី​ភ្នំពេញ ត្រង់ចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងខណ:​ជនសង្ស័យរូបនេះប៉ុនប៉ងលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ។

សូមបញ្ជាក់ជូនថា ជនសង្ស័យឈ្មោះ សាន់ ទង ហៅធី រូបនេះ បានប្រព្រឹត្តិករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទ ប្រុស ជាអ្នករត់ម៉ូតូឌុបដោយប្រើប្រាស់កាំបិទចាក់យ៉ាងសុះសាច់ទៅលើជនរងគ្រោះកាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះសំណាក់ ចន្ឋូត្រជាក់ចិត្ត ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី០២ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីប្លន់យកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL9986 និងចិញ្ជៀន១ វង់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រគល់ជូនទៅនាយកដ្ឋានជំនាញដើម្បីស្រាវជ្រាវបន្ត និងចាត់ការទៅតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post