
បុណ្យចូលថ្មីឆ្នាំប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរភាគច្រើនបានរៀបចំពិធីសែនបែបប្រពៃណីចិន និងវៀតណាមផងដែរ។ ទន្ទឹមនឹងនេះដែរ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏នឹងរៀបចំពិធីសែនចូលឆ្នាំចិន នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងស្ថិតនៅអគារ ៤៥ មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីសែនចូលឆ្នាំចិននេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសឧស្សាហកម្ម និងសិប្បកម្ម ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទីប្រឹក្សាក្រសួង ឯកឧត្តម លោកជំទាវ ថ្នាក់អគ្គនាយក និងមន្ត្រីរាជការទាំងអស់។