header ads

Sponsor

កំពង់ឆ្នាំងៈ បុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ជួបហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំសណ្តោងរ៉ឺម៉កដឹកទូកុងទីន បុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយហើ​យក្រឡាប់សង្កត់ពីលើថែមទៀត។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើ​តឡើ​ងកាលពី​វេលាម៉ោង៥៖៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ នៅលើ​កំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧០និង៧១ស្ថិតក្នុងភូមិរនាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ច ដែលបានចុះដល់កន្លែងកើ​តហេតុ បានឲ្យ​ដឹងថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ ភ្នំពេញ ២៣០៧ មាន​សណ្តោងរ៉ឺម៉កដឹកទូ​កុងទីន បើកបរពីជើ​ងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយម៉ូតូសង់ការ៉េ ពណ៌ទឹកប៊ិចគ្មានស្លាកលេខ សណ្ដោង​រ៉ឺម៉កមួយគ្រឿង បើកបរដោយ​បុរសម្នាក់ ឈ្មោះ រស វុត្ថា អាយុ៥២ឆ្នាំ រស់នៅ​ភូមិកំណើត ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បណ្តាលឲ្យ​ប៉ើងធ្លាក់ពីលើថ្នល់ ហើ​រថយន្តបានហូសទៅបុកបង្កាន់ដៃស្ពាន់ រួចក្រឡាប់ធ្លាក់ប្រឡាយអែបស្ពានសង្កត់ពីលើ​ជនរងគ្រោះបន្ថែមទៀត បណ្ដាលស្លាប់ភ្លាមៗ​។ ក្រោយកើ​តហេតុអ្នកបើ​កបររថយន្តបង្ក បានរត់គេចបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ច​ស្ទូចឡើង​មកនៅលើ​ផ្លូវ នាំយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំធ្វើ​ការដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែក​សាកសព ត្រូវបានងប្អូនប្រជាពលរដ្ឋនាំយកទៅតម្កល់ទុក ដើ​ម្បីរង់ចាំក្រុមគ្រួសារសួររក។

សូមបញ្ជាក់ផងដែរថា តាមរយៈ​ការផ្សាយនេះ បើ​បងប្អូនប្រជាពលរដ្ឋមានបាត់បង់សមាជិ​កក្រុមគ្រួសារដូចបានរៀបរាប់ខាងលើនេះ សូមបងប្អូនអញ្ជើ​ញមកទំនាកទំនងនៅអធិការនគរបាលស្រុករលាប្អៀ តាមរយៈលេខ០៩៦២៩៩៧០៥៥៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post